CamNews

កំសាន្ត 

សុខ ស្រីម៉ុច ប៉ះគ្នា​ជាមួយ នាយក្រូច លើក​ដំបូង

ភ្នំពេញ៖ ក្រោយពីចូលប្រឡូក ក្នុងវិថីសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមក តារាសម្តែង មានមន្តស្នេហ៍ កញ្ញា សុខ ស្រីម៉ុច ហាក់កំពុងមានយឺអ៊ុនខ្ពស់ ទាំងការសម្តែងក្នុងស្រុក និងគម្រោងចេញទៅក្រៅប្រទេស។ ទន្ទឹមគ្នានេះដែរ តារាស្រីខាងលើ ក៏ឆក់បានឱកាសទីផ្សារ សម្តែងតួឯកក្នុងខ្សែរឿងភាគ គួរកត់សម្គាល់ ក្នុងអំឡុងពេល ចុងក្រោយនេះ។

ក្នុងជំនួបសម្ភាសន៍ ជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៤នេះ តារាសម្តែងសាច់ខ្ចី កញ្ញា សុខ ស្រីម៉ុច បាននិយាយប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះ អាជីពសិល្បៈ របស់នាង គឺរវល់ច្រើនខណៈការសម្តែង ហាក់មានស្ទុះទីផ្សារ ទៅមុខខ្លាំងច្រើនជាងមុន។
តារាសម្តែងសម្បូរ វោហារស័ព្ទ កញ្ញា សុខ ស្រីម៉ុច បាននិយាយបន្តថា "ចាស់..បង ! រាល់ថ្ងៃនេះ ខ្ញុំរវល់ច្រើន ទាំងការសម្តែង និងថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុននានា។ ឥឡូវនេះ ខ្ញុំកំពុងមមាញឹកថត រឿងឲ្យទូរទ្សន៍ CTN។ អ្វីដែលពិសេស សម្រាប់ឆ្នាំថ្មីនេះ នាងខ្ញុំត្រូវបានអ្នកដឹករឿង ជ្រើសឲ្យសម្តែងជាតួឯក ក្នុងខ្សែភាពយន្តថ្មី ជាមួយនាយក្រូច... ប៉ុន្តែចំពោះចំណងជើងរឿងនេះ ខ្ញុំសូមលាក់សិន ដើម្បីទុកឲ្យទស្សនិកជនភ្ញាក់ផ្អើល..."។

កញ្ញា សុខ ស្រីម៉ុច បានបន្តថា សម្តែងក្នុងខ្សែរឿងថ្មីនេះ តម្រូវឲ្យនាង ធ្វើតួជាប្រពន្ធរបស់ តារាកំប្លែង នាយក្រូចដែលសាច់រឿងដំបូង អ្នកទាំងពីរមានជីវភាពទីទ័លក្រ ហើយរស់នៅយ៉ាងកំសត់ ព្រោះម្តាយឪពុកខាងស្រី តាមបំបែកបំបាក់ស្នេហា។ ម្យ៉ាងទៀត ក្រោយរើបង្វេចចេញពីផ្ទះ ដោយសារឪពុកម្តាយរារាំង និងឃាំងស្នេហ៍ បានធ្វើឲ្យជីវិត គូរបស់ពួកគេ មានការប្រឹងប្រែង និងតស៊ូរហូតបានសម្រេច ដូបបំណង ក្លាយជាអ្នកមាន ទ្រព្យសម្បត្តិ។

ភាពយន្តថ្មីនេះ សម្រាប់ទីតាំង ដែលត្រូវជ្រើសយកសម្តែង គឺភ្នំបាសិត ។នេះបើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់តារាសម្តែង សុខ ស្រីម៉ុច ។ បើតាមគម្រោងរឿងនេះ ចំណាយពេលថត រយៈពេលប្រមាណជា ៣ខែប៉ុណ្ណោះ ព្រោះសាច់រឿងមានត្រឹមតែ ១៥ភាគ មកដល់ពេលនេះ គឺថតបានចំនួន៧ភាគ ហើយ។

តារាសម្តែងកំពុងស្រូប បានប្រជាប្រិយភាពជាបន្តបន្ទាប់ កញ្ញា សុខ ស្រីម៉ុច បានឲ្យដឹងថា នេះជាលើកទី២ដែល នាងបានគ្រងតំណែងជាតួឯក ចាប់តាំងពីប្រឡូកក្នុងអាជីពអ្នកសិល្បៈ។ ជាមួយគ្នានេះ ស្រីម៉ុច បានដាក់ក្តីសង្ឃឹមថា នឹងទទួលបានភាពជោគជ័យ គាំទ្រខ្លាំង ពីសំណាក់បងប្អូនទស្សនិកជន អ្នកគាំទ្រ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news