បុរសម្នាក់នៅប្រទេសក្រិចបានជួបប្រទះនឹងបញ្ហាគួរអោយឈឺចិត្តជាទីបំផុត ខណៈពេល
កំពុងមើលវីដេអូសិចនៅលើប្រព័ន្ធអ៊ីនធើរណែតក៏ស្រាប់តែបានឃើញប្រពន្ធរបស់ខ្លួន
ក្លាយជាតួអង្គឯកក្នុងសាច់រឿង។
នៅពេលអង្គុយមើលរឿងភាគយន្ដនៅក្នុងហាងកាហ្វេមួយកន្លែង Ramadan បានចូលទៅ
ក្នុងគេហទំព័រសិចមួយ គាត់ស្ទើរតែមិនអាចជឿទៅលើភ្នែករបស់ខ្លួន នៅពេលបានឃើញ
តួអង្គឯកក្នុងវីដេអូសិចនោះគឺជាប្រពន្ធរបស់ខ្លួន។ ដំបូងគាត់មិនជឿថានេះជាការពិតនោះ
ទេ ប៉ុន្ដែគាត់ក៏បានស្រាវជ្រាវបន្ដ។ ក្រោយមក គាត់បានរកឃើញថា នេះជាការពិត ប្រពន្ធ
របស់គាត់បានមានវត្តមាននៅក្នុងខ្សែភាពយន្ដសិចចំនួន ១១រឿងផ្សេងទៀត។ បន្ទាប់មក
Ramadan ក៏បានត្រឡប់ទៅផ្ទះដើម្បីសួរនាំប្រពន្ធ។
ដំបូងឡើយ ប្រពន្ធរបស់គាត់បានប្រកែកថាមិនបានថតរឿងសិចនោះទេ នាងថែមទាំង
បានស្បថ និងរកវិធីគេចវេះរឿងនេះ។ ប៉ុន្ដែក្រោយពី Ramadam បានបង្ហាញពីភ័ស្ដុតាង
ជាក់ស្ដែង ដោយមិនអាចប្រកែកបាន ស្ដ្រីជាប្រពន្ធក៏ទទួលស្គាល់ការពិតថាខ្លួនបានថត
រឿងសិច ហើយថែមទាំងបាននិយាយថា តួអង្គប្រុសនៅក្នុងខ្សែភាពយន្ដសិចនោះគឺជា
សង្សារចាស់របស់ខ្លួន។ មិនតែប៉ុណ្ណោះ នាងក៏បានសារភាពថា ខ្លួនមិនបានស្រឡាញ់
Ramadam សោះឡើយ បើទោះជាបានរស់នៅជាមួយគ្នាអស់រយៈពេល ១៦ឆ្នាំ និងមាន
កូនដល់ទៅ ៤នាក់។
ពេលនោះ Ramadam ហាក់ដូចជាត្រូវគាំងសំដី និយាយអ្វីមិនចេញ ព្រោះតែគាត់ហួស
ចិត្តចំពោះបញ្ហាដែលបានកើតឡើង។ គ្រួសារមួយនេះអាចនឹងត្រូវបែកបាក់មិនខាន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE