CamNews

តារា 

តេង លក្ខិណា ម្ចាស់ ផលិតកម្ម M ពេញចិត្តខ្លាំង ចង់ឲ្យចូលច្រៀង

ភ្នំពេញៈ អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលពិធីការិនីរូបស្រស់ សម្ដីផ្អែម កញ្ញា តេង លក្ខិណា បានបោះជំហានចូលប្រឡូក ក្នុងវិស័យសិល្បៈ ដោយចាប់យកអាជីពជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន និងសម្ដែងបទខារ៉ាអូខេក្នុងផលិតកម្មធំៗ។ ប៉ុន្តែអាជីពជាពិធីការិនី ហាក់មិនបានលើកតម្កើងកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់ តេង លក្ខិណា ឲ្យលោតឡើង ដូចពិធីការិនីដទៃទេ ។ បញ្ហាបែបនេះ ទើបធ្វើឲ្យនាង មានចិត្តងាករេ ទៅចាប់យកអាជីព ជាតារាចម្រៀងជ្រក ក្នុងផលិតកម្មណាមួយដើម្បី បានឱកាសឆក់យកកេរ្តិ៍ឈ្មោះ ល្បីខ្លាំងជំនួសវិញ ។

ពិធីការិនីសម្ដីផ្អែម បង្កប់មន្តស្នេហ៍ រូបស្រស់ ទម្រង់មុខជានារីសិចស៊ី កញ្ញា តេង លក្ខិណា ថ្មីៗនេះបានជំពប់នឹងព័ត៌មានថា មាននាងចងស្រវ៉ាចាប់អាជីពថ្មីមួយទៀត ដោយពេលនេះ កំពុងតែហាត់រៀនពង្រឹងសមត្ថភាព ក្នុងការច្រៀង ឲ្យមានទឹកដមល្អ មុន នឹងវិវត្តន៍ខ្លួនទៅធ្វើជាតារាចម្រៀងអាជីព បន្ទាប់ពីស្រីស្អាតរូបនេះ បានទទួលការណែនាំ ពីម្ចាស់ផលិតកម្ម M ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា ព្រោះតែអាជីពជាពិធីការិនីរបស់ តេង លក្ខិណា គ្មានភាពរីកចម្រើន ខណៈការបោះជំហានប្រឡូក ក្នុងសិល្បៈជាច្រើនឆ្នាំមកនេះ នាងគ្មានកម្មវិធីកាន់ច្រើននើទេ ធ្វើឲ្យសន្ទុះកេរ្តិ៍ឈ្មោះ ក្នុងអាជីពមួយនេះ ក៏មិនបានជ្រោងភាពល្បីល្បាញ ឲ្យនាងឡើយ។ ដោយឡែក តេង លក្ខិណា បែរជា ទទួលបានការគាំទ្រ និងធ្វើឲ្យទស្សនិកជន ស្គាល់នាងភាគច្រើន តាមរយៈការសម្តែងឈុតឆាក ខារ៉ាអូខេទៅវិញ ។ ចំណុចនេះ ទើបធ្វើឲ្យ តេង លក្ខិណា មានចិត្តងាកទៅស្រវ៉ាយកអាជីពថ្មី ជាអ្នកចម្រៀង បូករួមជាមួយការជម្រុញ លើកទឹកចិត្ត ពីខាងផលិតកម្ម M ។ ប្រសិនបើថ្ងៃណាមួយ ដែលនាងអាចពង្រឹង សមត្ថភាពច្រៀងបាន គឺនាងនឹងក្លាយខ្លួនជា តារាចម្រៀង ក្នុងផលិតកម្មមួយនេះ ពេញទំហឹងតែម្ដង។

តាមរយៈការលេចឮ ព័ត៌មានថ្មីៗនេះ LookingTODAY មិនទាន់អាចទាក់ទង ទៅ កញ្ញា តេង លក្ខិណា ដើម្បីឲ្យនាងបកស្រាយបានទេ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤នេះ ។ ដូច្នេះបើសិនជាចង់ដឹងថា កញ្ញា តេង លក្ខិណា មានការវិវត្តន៍ខ្លួន ពីពិធីការិនី ទៅជាតារាចម្រៀង ពិតឬអត់នោះ មានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា..! ។

ទោះជាយ៉ាងណា មានប្រភពច្បាស់ការមួយ បង្ហើបឲ្យថា កញ្ញា តេង លក្ខិណា ពេលនេះកំពុងតែសម្ងំ ហាត់ពត់សំឡេង ខណៈមានការយ៉ាងយកចិត្ត ទុកដាក់ខ្លាំងមែនទែន ពីផលិតកម្ម M ព្រោះថ្មីៗនេះធ្លាយដំណឹងមកថា ម្ចាស់ផលិតកម្ម M ដែលជាមនុស្សស្រី មានចរឹតជាប្រុសនោះ ហាក់កំពុងតែមានទំនាក់ទំនង ជិតស្និទ្ធ ល្អូកល្អឺនជាលក្ខណៈស្នេហា ជាមួយ តេង លក្ខិណា ទៀតផង ទើបនាងមានឱកាស ទៅស្រវ៉ាអាជីពថ្មី បានយ៉ាងលឿន និងជាខ្នងបង្អែកមួយយ៉ាងរឹងមាំសម្រាប់នាង សាងកេរ្តិ៍ឈ្មោះ ក្នុងឧស្សាហកម្មចម្រៀង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news