ភ្នំពេញ៖ តារាសម្តែងមានឈ្មោះល្បីគួរសម សម្បុរខ្មៅស្រអែមស្រស់ កញ្ញា ពៅ លីដា បាន
ចេញមុខបដិសេធ ចំពោះព័ត៌មានដែលគេបានដាក់ការសង្ស័យ ទៅលើរូបនាងថា កំពុងតែលួច
មានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយបុរសម្នាក់ជាអាណិកជនរស់នៅក្រៅស្រុក ពោលគឺ
នៅសហរដ្ឋអាមេរិក។
ថ្មីៗកន្លងមកនេះ បានលេចឮព័ត៌មានមកថា សម្រស់របស់តារាសម្តែង និងជាពិធីការិនី ពៅ លីដា
ពិតជាមានឥទ្ធិពលមិនធម្មតាឡើយ ព្រោះកំពុងធ្វើឱ្យបុរសអាណិកជន វ័យកណ្តាលម្នាក់លង់
ស្នេហ៍យ៉ាងងុបងុល ថែមទាំងព្រមធ្វើអ្វី គ្រប់យ៉ាង ដើម្បីតម្រូវចិត្តនាង មិនឱ្យទាស់ចិត្តម្តងណា
ឡើយ។
ពាក់ព័ន្ធនឹងព័ត៌មាន ដែលលេចឮខាងលើនេះ នៅព្រឹកថ្ងៃទី៥ ខែ កញ្ញាឆ្នាំ២០១៣នេះ ត្រូវបាន
កញ្ញា ពៅ លីដា ចេញមុខមកឆ្លើយបំភ្លឺ ប្រាប់គេហទំព័រ LookingTODAY ឱ្យដឹងតាមទូរស័ព្ទថា
"ខ្ញុំសូមបដិសេធ សម្រាប់ព័ត៌មាន ដែលគេនិយាយនេះថា វាជារឿងមួយ គ្មានការពិតបន្តិចទាល់
តែសោះ ព្រោះអីខ្ញុំមិនដែលធ្លាប់បានស្គាល់ បុរសនៅអាមេរិកណានោះទេ..!"។
ស្រីស្រស់វ័យ២៣ ឆ្នាំ ពៅ លីដា បាននិយាយបន្តថា "ខ្ញុំអត់មានទំនាក់ទំនងស្នេហាអី ជាមួយ
បុរសអាណិកជនរស់នៅ ក្រៅស្រុកទេ.. គឺអត់ដែលមានទាល់តែសោះ..! ហើយអ្វីដែលគេបាន
និយាយនោះ ពុំមែនជាការពិតទេ។ ពេលខ្លះខ្ញុំមានអារម្មណ៍ខឹង នៅពេលដែលគេតែងនិយាយ
រឿង មិនមែនជាការពិតដូច្នេះ។ ម្យ៉ាងទៀត ខ្ញុំគិតថា អ្វីដែលពួកគាត់លើក យកមកនិយាយទាំង
នេះ អាចធ្វើឱ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះខ្ញុំ ព្រោះថា សុទ្ធតែជារឿង អត់ប្រយោជន៍ទាំងអស់..!"។
ជាមួយគ្នានេះ កញ្ញា ពៅ លីដា ក៏បានប្រាប់ឱ្យដឹងអំពីអាជីពសិល្បៈរបស់នាងថា បច្ចុប្បន្ននេះ
មានការមមាញឹកជាធម្មតា ទាំងការថតសម្តែងកាយវិកាខារ៉ាអូខេ ឡើងច្រៀងតាមបណ្តាកម្ម
វិធីមួយចំនួន របស់ប៉ុស្តិ៍ទូរសទ្សន៍ ព្រមទាំងថតស្ពតពាណិជ្ជកម្មជាដើម។
បន្ទាប់ពីជាប់ជុំផ្តាច់ព្រ័ត្រ ក្នុងការប្រលងកញ្ញាឯកព្រីដស្តុននៅប៉ុស្តិ៍លេខ៩ កាលពីឆ្នាំ២០០២
តារាសម្តែងកញ្ញា ពៅ លីដា បានក្លាយជាអ្នកសិល្បៈភ្លាម។ នាងមានភាពលេចធ្លោគួរសម
បន្ទាប់ពីបានដើរតួសម្តែងក្នុងរឿង “ក្លិនផ្កាបីស្រទាប់” នៅប៉ុស្តិ៍បាយ័ន និងរឿង “រលកសំឡេង
” នៅទូរទស្សន៍ ស៊ីធីអិ កាលពីពេលកន្លងទៅ៕
ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល