អាន ៖ កាកបាទក្រហមកម្ពុជា បដិសេធ មិនទទួល យកថវិកា ៤០០០ដុល្លារ ពីលោកជំទាវ សម មុន្នីកា
អាន៖ បុរសរត់តាក់ស៊ី ផ្តល់សំណង ៤ពាន់ដុល្លារ ជូនលោកជំទាវ សម មុន្នីកា ក្រោយការសុំទោស មិនបានផល
(ភ្នំពេញ)៖ លោក ផែង វណ្ណៈ អ្នកផ្តួចផ្តើមកម្មវិធីរៃអង្គាសប្រាក់ បានបង្ហាញបញ្ជីឈ្មោះ អ្នកចូលរួមឧបត្តម្ភប្រាក់ចំនួន ៤០០០ដុល្លារ ដល់បុរសអ្នករត់តាក់ស៊ី ខេត្តរតនគីរី ដើម្បីយកជូន លោកជំទាវ សម មុន្នីកា ដែលមានតួនាទីជា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ។
តាមបញ្ជីរាយនាមដែលលោក ផែង វណ្ណៈ ផ្ញើជូនអង្គភាពយើងខ្ញុំ បានបង្ហាញថា មានទឹកប្រាក់ចំនួន ៣៨២៥ដុល្លារ និង ៧០០០០០រៀល បានមកពីការរៃអង្គាស ពីអ្នកចូលរួមឧបត្ថម្ភជាច្រើននាក់។ ដោយក្នុងនោះមានចាប់ពី ៥ដុល្លារ រហូតដល់ ៥០០ដុល្លារ នឹងមានចាប់ពីប្រជាពលរដ្ឋតូចតាច តាមបណ្តាខេត្តជនបទដាច់ស្រយោលឆ្ងាយៗ រហូតដល់ព្រះចៅអធិការវត្ត នឹងបន្តរហូតដល់មន្រ្តីធំៗរបស់រដ្ឋាភិបាលកម្ពុជា មានទាំងទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្នាក់រដ្ឋមន្រ្តី ថ្នាក់ចៅហ្វាយខេត្ត ថ្នាក់ឧត្តមសេនីយ៍ ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន អ្នកនាំពាក្យក្រសួង និងជាពិសេសនោះគឺ មន្រ្តីនៃក្រសួងទេសចរណ៍ផ្ទាល់ ដែលជាកូនចៅរបស់លោកជំទាវ សម មុន្នីកា រដ្ឋលេខាធិការ នៃក្រសួងនេះតែម្តង។
សូមជំរាបថា កាលពីម្សិលមិញ កាកបាទក្រហមកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដែលចុះហត្ថលេខាដោយអគ្គលេខាធិការ ពុំ ចន្ទីនី បានធ្វើការ បដិសេធមិនយកថវិកាលោកជំទាវ សម មុន្នីកា ដែលបានជំរិតពីអ្នកបើករថយន្តឈ្នួល នៅខេត្តរតនគីរី ម្នាក់ឈ្មោះ ខឹម ពិសិដ្ឋ ដែលលោកជំទាវ សម មុន្នីកា គ្រោងនឹងប្រគល់ជូនកាកបាទក្រហមកម្ពុជា ។
ខាងក្រោមនេះជាបញ្ជីរាមនាមឈ្មោះអ្នកចូលរួមឧបត្តម្ភ ដែលអង្គភាពយើងខ្ញុំទទួលបានពីលោក ផែង វណ្ណៈ ទាំងស្រុង ៖
1- ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ឧបត្ថម្ភ ៥០០ដុល្លារ
2- លោកជំទាវ ហ៊ុន សីុណាត និង ឯកឧត្តម នឹម ច័ន្ទតារា ឧបត្ថម្ភ ៣០០ដុល្លារ
3- លោកស្រី LaLa Dalin ឧបត្ថម្ភ ២៥០ដុល្លារ
4- លោកស្រី នឹម វណ្ណ: ឧបត្ថម្ភ ១០០ដុល្លារ
5-កញ្ញា Sou Chhi ឧបត្ថម្ភ ២០០ ដុល្លារ
6- ឯកឧត្តម ជុំ កុសល ឧបត្ថម្ភ ១០០ដុល្លារ
7- ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ឧបត្ថម្ភ ១០០ ដុល្លារ
8- លោកផែង វណ្ណះ ឧបត្ថម្ភ ២០មឺុន រៀល
9- ក្រុមកត្តញូ ២០ ដុល្លារ
10- ក្បាលជ្រោយ ភូមិខ្ញុំ ស្រុកលើកដែក ខេត្តកណ្តាល ឧបត្ថម្ភ ៥មឺុន រៀល
11- លោក មាស សាប៊ន ឧបត្ថម្ភ ១០ដុល្លារ
12- យុវជនភ្នំដងរែក ៥ដុល្លារ
13- ចៅអធិការ វត្តប៉ាឆា ក្រចេះ ឧបត្ថម្ភ ៥០ដុល្លារ
14- យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ឧបត្ថម្ភ ៥០ដុល្លារ
15- លោកស្រី Ramary Moung ឧបត្ថម្ភ ៥មឺុនរៀល
16- ក្រុមក្មេងវត្ត ឧបត្ថម្ភ ២០មឺុន រៀល
17- លោក Khemra Norng ឧបត្ថម្ភ ១០ដុល្លារ
18- មន្ត្រីក្រសួងទេសចរណ៍ ឧបត្ថម្ភ ១០មឺុនរៀល
19- លោក ព្រំ សាន្ត ឧបត្ថម្ភ ១០ដុល្លារ
20- ឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ូនី វង្សវិសិដ្ឋ ឧបត្ថម្ភ ១០០ដុល្លារ
21- លោកបណ្ឌិត មឹុង មករា ឧបត្ថម្ភ ១០០ដុល្លារ
22- ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ឧបត្ថម្ភ ៥០ដុល្លារ
23- ឯកឧត្តមគួច វេងស្រ៊ុន ឧបត្ថម្ភ ២០ដុល្លារ
24-លោក Bun Leng ឧបត្ថម្ភ ២០ដុល្លារ
25- កញ្ញា Pheany Socheata ឧបត្ថម្ភ ១៥ ដុល្លារ
26- ប្អូនស្រី Sky Freedom ឧបត្ថម្ភ ២០ដុល្លារ
27-លោក Phou Sambo ឧបត្ថម្ភ ១០ដុល្លារ
28- លោក ដួង បញ្ញារិទ្ធិ ឧបត្ថម្ភ ១៥ដុល្លារ
29- លោក ហ្លួងព្រះស្ដេចកន កំទេចជនក្បត់ ឧបត្ថម្ភ ១០០ដុល្លារ
30- លោក Polo Jhon ឧបត្ថម្ភ ៣០ ដុល្លារ
31-លោកសេះស ឆេវឆាវ ៣០ដុល្លារ
32- លោក Ham Nimol ២០ដុល្លារ
33-លោក Kettekun Rs ២៥ ដុល្លារ
34- លោក Aktel Maxis ១០ដុល្លារ
35-លោក Tara Vichhay ២០ដុល្លារ
36-លោក អោក សាផាន ៥ ដុល្លារ
37- លោក Pa Menghok ៥០ដុល្លារ
38- លោក Sreng Dara ១០ដុល្លារ
39- អ្នកក្លាហានកាម៉ាប់ ១០ដុល្លារ
40- លោក Sor Neak ២០ដុល្លារ
41-លោក ហុង ជីម៉ា ១០០ដុល្លារ
42- លោក Lor Socheat ៥ដុល្លារ
43- លោកជំទាវ Chhay Chanrithy solida ២០០ដុល្លារ
44-លោក ប្រាក់ វ៉ាន់ដា ២០ដុល្លារ
45- លោកស្រី Huot Khim ៥ដុល្លារ
46-លោក Or Sareuon ១០ដុល្លារ
47-លោក Pavong San ១០មឺុនរៀល
48- លោកស្រី Sophy Huon ៥ដុល្លារ
49- សមាជិក សមាជិកា ចលនាយុវជន ក១៥៧ របស់ ឯកឧត្តម មឹុង ពន្លក ចំនួន ១០៩៥ ដុល្លារ
សរុបទាំងអស់ ៣៨២៥ដុល្លា លុយខ្មែរ ៧០០០០០រៀល ។
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល