CamNews

តន្រ្តី 

Jonas Brothers លោតចូលពិភពចំរៀងម្តងទៀតជាមួយវីដេអូចំរៀងថ្មី

បងប្អូនត្រកូល Jonas បានត្រលប់មកវិញហើយបន្ទាប់ពីការឃ្លាតឆ្ងាយពីពិភពចំរៀងជាក្រុម
នាំមកវិញនូវវីដេអូចំរៀងថ្មីដែលមានចំណងជើងថា " Pom Poms " ។

គេមើលឃើញថាបងប្អូនទាំង ៣ នាក់នេះធំធាត់ក្លាយជាប្រុសដើមទ្រូងប្រាំហាត់ហើយ មិន
ដូចកាលពី ៤ ទៅ ៥ ឆ្នាំមុនទេដែលពួកគេនៅជាក្មេងនៅឡើយ ។ Jonas Brother ជ្រើសរើស
យករដ្ឋ New Orleans ដើម្បីជាគោលក្នុងការថតវីដេអូបទមួយនេះ ហើយបានយកក្រុមភ្លេង
នឹងអ្នករាំគាំទ្រ ហើយនិងក្រុមកីឡាប្រចាំសកលវិទ្យាល័យ Southern University ដើម្បីមកចូល
រួមថតវីដេអូមួយនេះ ។ តោះយើងទៅទស្សនាទាំងអស់គ្នាទៅមើលបទថ្មីនេះពិរោះយ៉ាងណា ៕


ដោយ ៖ លីលី
ប្រភព ៖ eonline, youtube 


Tags: jonas brothers star mv