ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីពីរដួង មកពីផលិតកម្មផ្សេងគ្នា លោក ឆាយ វីរៈយុទ្ធ និង នាង
មាស សុខសោភា កាលពីរាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងកម្មវិធីប្រគំតន្ត្រី របស់ស្រា-
បៀរ GANZBERG នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ បានធ្វើឲ្យទស្សនិកជន គ្រប់វ័យចូលរួម ក្នុងកម្ម
វិធីនោះ ចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈ ការបញ្ចេញក្បាច់រាំ ដ៏រស់រវើក របស់អ្នកទាំងពីរ ។
ក្នុងនោះ គេមើលឃើញថា តារាចម្រៀងតូចល្អិតល្បីឈ្មោះ ប្រចាំផលិតកម្ម សាន់ដេ លោក
ឆាយ វីរៈយុទ្ធ ដែលមហាជន និងស្រទាប់យុវវ័យ តែងតែឃើញច្រៀង បទមនោសញ្ចេតនា
បានពីរោះ និងទទួលបានការគាំទ្រ ពីសំណាក់មហាជន ទូទៅនោះ បានបញ្ចេញ ក្បាច់រាំរបស់
ខ្លួន យ៉ាងអស្ចារ្យនៅ លើឆាកតន្ត្រី ជាមួយក្រុមរាំរបស់ខ្លួន ។ មូលហេតុ ដែលធ្វើឲ្យ ទស្សនិក
ជនទៅ ចូលរួមក្នុងកម្មវិធី មានការកោតសរសើរ និងចាប់អារម្មណ៍ខ្លាំងនោះ ព្រោះតែពីមុនមក
គេមិនដែលបាន ឃើញតារាចម្រៀងរូបនេះ ច្រៀងបទញាក់ កន្ត្រាក់អាម្មណ៍ និងបង្ហាញក្បាច់រាំ
រស់រវើក បានយ៉ាងល្អដូច្នេះឡើយ ។ ហេតុដូចនេះ ពេលបានឃើញលោក ឆាយ វីរៈយុទ្ធ បញ្ចេ-
ញ ក្បាច់រាំបាន យ៉ាងល្អបែបនេះ ធ្វើឲ្យមហាជនទស្សនា មិនព្រិចភ្នែកបន្តិចឡើយ ។
រីឯតារាចម្រៀងចាស់វស្សា ល្បីឈ្មោះប្រចាំផលិតកម្ម ថោន នាង មាស សុខសោភា ក៏មិនធម្មតា
ដែរ នៅក្នុងកម្មវិធីជាមួយគ្នានោះ ព្រោះនាងបានពួតដៃ ជាមួយក្រុមរាំរបស់នាង បញ្ចេញក្បាច់រាំ
យ៉ាងសាហាវ នៅលើឆាកតន្ត្រី ធ្វើឲ្យមហាជន និងស្រទាប់យុវវ័យទះដៃ និងស្រែកហ៊ោរកញ្ជ្រៀវ
បញ្ជាក់ពីការគាំទ្ររបស់គេ ចំពោះក្បាច់រាំ និងបទចម្រៀងរបស់នាង ។
ក្នុងកម្មវិធីនោះ ក៏មានការចូលរួមពី សិល្បករសិល្បការិនី មួយចំនួនផងដែរ ក្នុងនោះមានដូចជា
លោក យ៉ែម សំអូន អ្នកនាង យ៉ាន លីនដា កញ្ញា ទឹម រដ្ឋា ទឹម វត្តី គង់ វង្សយ៉ាទី ជីជី ណយ លីលី
លោក សាយ រតនៈ និងតារាប្រុសស្រីមួយ ចំនួនផ្សេងទៀតផងដែរ ៕
ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល