ភ្នំពេញ៖ យុវជនម្នាក់ ដែលក្រុមគ្រួសារអះអាងថា ជនមនុស្សមិនសូវគ្រប់ទឹក ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ កាលពីវេលា ម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅចំណុចទឹកស្រះវត្តអង្គស្តុក ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែង កើតហេតុបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ ជាតិ ឧត្តម ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ក្នុងភូមិកើតហេតុខាងលើ។
បើយើងតាមម្តាយ របស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ១៤និង០០នាទី កូនរបស់គាត់ បានដើរចេញពី ផ្ទះទៅបាត់ មិនដឹងជាទៅទីណា ហើយពេលនោះពួកគាត់ បាននាំគ្នាដើរ រកមើលផងដែរ តែមិនឃើញរហូតដល់ថ្ងៃទី១២ ខែធ្នូ វេលាម៉ោង១១និង៣០នាទី ទើបមាន អ្នកភូមិ ប្រទះឃើញសពកូនរបស់គាត់ អណ្តែតទឹកស្លាប់ទៅហើយ ភ្លាមៗនោះធ្វើ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យសព រួច សន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារលង់ទឹកពិតប្រាកដកមែន រួចក៏ប្រគល់ទៅឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បើយើងតាមក្រុមគ្រួសារ បានអះអាងថា ជនរងគ្រោះជាមនុស្ស មិនសូវគ្រប់ទឹកនោះទេ ទើបដើររហូតដល់វង្វេងផ្ទះបែបនេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល