CamNews

តារា 

សារាយ សក្ខណា ធ្វើខួបកំណើត គម្រប់២៣ឆ្នាំ នៅអាមេរិក

ភ្នំពេញៈ ជារៀងរាល់ឆ្នាំឲ្យតែ ដល់ថ្ងៃខួបកំណើត គេសង្កេតឃើញថា អ្នកនាង សារាយ សក្ខណា តែងតែរៀបចំកម្មវិធីជប់លៀងបែបលក្ខណៈ សាមញ្ញមួយជាមួយ មិត្តសិល្បករមិន ដែលដាច់នោះទេ ទើបតែឆ្នាំនេះតារាស្រីរូបនេះត្រូវឃ្លាត ទៅរស់នៅឯនាយសមុទ្រឆ្ងាយ ពី ក្រុមគ្រួសារ និងមិត្តភក្តិក្នុងសិល្បៈ បើទោះជាយ៉ាងនេះក្តី សម្រាប់ថ្ងៃខួបកំណើតរបស់នាង ក៏ នៅតែមានអ្នកចង់ចាំ និងជូនពរមិនតិចទេ ទោះជានាងចេញទៅរស់នៅឆ្ងាយហើយក៏ដោយ ។

ជាការពិតណាស់ចាប់តាំង ពីអតីតតារាស្រី អ្នកនាង សារាយ សក្ខណា បញ្ចប់សិល្បៈក៏ដោយ តែគេនៅតែសង្កេតឃើញ អ្នកគាំទ្រនាងជាច្រើន រួមជាមួយមិត្តភក្តិសិល្បៈ នៅតែបង្ហាញពីការ ពេញចិត្តស្រលាញ់ និងចង់ចាំនាងគ្រប់ៗ ហើយមិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ ក៏មាន អ្នកសិល្បៈមួយចំនួន បាននាំគ្នានិយាយរំឭកអតីតកាលក្នុងការ សហការការងារ ជាមួយនាង មិនតិចដែរ ។

ហើយអ្វីដែលធ្វើឲ្យអតីតតារាស្រីរូបនេះ រន្ធត់ចិត្តស្ទើរតែទើបទឹកភ្នែកមិនជាប់នោះ គឺនៅពេល ដែលនាងបានឃើញសារជូនពរ និងនំខួបកំណើតជាច្រើន ត្រូវបានអ្នកគាំទ្រមិត្តភក្តិ និងបង ប្អូននាងផ្ញើរជូននាងក្នុងថ្ងៃខួបកំណើត ហើយមិនតែប៉ុណ្ណោះ សូម្បីតែស្វាមីជាទីស្រលាញ់ របស់នាង ក៏បានរៀបចំពិធីជប់លៀង បែបគួរឲ្យភ្ញាក់ផ្អើលមួយ ឲ្យនាងក្នុងថ្ងៃខួបកំណើត គម្រប់២៣ឆ្នាំនេះផងដែរ ។

តាមរយៈភាពសប្បាយរីករាយរំភើបចិត្តនេះ នាងក៏បានរំលេចសារខ្លីមួយ សរសេរជាភាសា អង់គ្លេស បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook អរគុណទៅដល់មជ្ឈដ្ឋាន អ្នកគាំទ្រ និងស្រលាញ់នាងគ្រប់ៗគ្នាផងដែរថា “Even though I live far away But u always keep me in your heart thank you Everyone for surprising Me on my birthday Miss u and love u all.” ដែលមានន័យថា “ថ្វីបើពេលនេះខ្ញុំរស់នៅឆ្ងាយ ប៉ុន្តែ អ្នកតែងតែរក្សាខ្ញុំក្នុងបេះដូងរបស់អ្នក អរគុណ គ្រប់គ្នាដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលក្នុងថ្ងៃ ខួបកំណើត នឹក និងស្រលាញ់អ្នកទាំងអស់គ្នា ” ។

នេះជាលើកទី១ហើយដែល អ្នកនាង សារាយ សក្ខណា បានរៀបចំពិធីជប់លៀង ខួបកំណើតនៅលើទឹកដីអាមេរិក គម្រប់២៣ឆ្នាំហើយ ដោយកាលពីពេលកន្លងមក នាងធ្លាប់ តែរៀបចំជប់លៀង នៅក្នុងស្រុកកំណើតជួបជុំជាមួយគ្រួសារ និងមិត្តសិល្បៈតែប៉ុណ្ណោះ ។

បើទោះជាយ៉ាងណាតារាស្រីរូបនេះ ត្រូវបានមហាជនចាត់ទុកថាជាកូនក្រមុំ ដែលមាន សំណាងជាងគេ ក្នុងចំណោមតារាស្រី ដែលរៀបការនៅ ដំណាច់ឆ្នាំ២០១៣កន្លងទៅនេះ ហើយសម្រាប់ពិធីរៀបការរបស់នាង បានចាយលុយមិនតិចម៉ឺនដុល្លារទេ ព្រោះថាសូម្បីតែ ឈុតរៀបការនាង ក៏ចំណាយអស់លុយខ្ទង់១ម៉ឺនដុល្លារទៅហើយ ។ ហើយនៅពេលដ៏ខ្លីខាងមុខនេះនាងនិង ស្វាមីក៏មានគម្រោងក្នុង ការរៀបចំពិធីកាត់ចំណងដៃមួយ នៅចុងខែមីនានេះ ដោយមានមហាជនមិនតិចនោះទេ ដែលចាំអ៊ុតមើលពីការរៀបចំពិធី និងចង់ដឹងថាពិធីមួយនេះ នាងនិងស្វាមីត្រៀមចំណាយ ដើមទុនប៉ុន្មានម៉ឺនដុល្លារនោះទេ មានតែចាំទស្សនា ទាំងអស់គ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news