CamNews

តារា 

Lee Seung Gi រៀបចំរកតួស្រី ថតខ្សែភាពយន្តថ្មី

Lee Seung Gi បានប្រកាសថានឹងរៀបចំគំរោងថ្មីក្នុងការថតខ្សែភាពយន្ដដែលមានចំនងជើងថា
Ancient Medical Book ដែលជាខ្សែភាពយន្តភាគខ្នាតតូចប្រមាណ ១៦ ភាគ (តាមស្តង់ដាររឿង
ភាគកូរ៉េ) ដែលគេបានប្រកាសអំពីគំរោងនេះនៅក្នុងកម្មវិធី Sageuk ភាពយន្តបូរាណកូរ៉េ។

Lee Seung Gi ត្រូវបានមហាជនស្គាល់ថាជាតារាសម្ដែង និងតារាកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញ
ដែលគេល្បីតាមរយៈរឿង My Girlfriend is A Gumiho និងកម្មវិធី 1 Night and 2 Days។ គេក៏បាន
បញ្ជាក់ផងដែរថាខ្សែភាពយន្តនេះកំពុងតែត្រូវបានរៀបចំថតដោយនឹងមានចាក់បញ្ចាំងនាពាក់
កណ្ដាលឆ្នាំ ២០១៣ ខាងមុខនេះ ហើយតួស្រីក៏មិនទាន់ត្រូវបានរកឃើញនោះឡើយនោះទេ។

ជាមួយបញ្ហាតួស្រីក្នុងរឿងនេះគេគិតថាប្រហែលជានាង Suzy សមាជិក Miss A ហើយមើលទៅ
ដែលមានលទ្ធភាពអាចដើរតួរបាន ដោយគេបានឃើញថានាងបានទទួល Script កុននេះប៉ុន្តែមិន
ទាន់មានសម្លេងអ្វីពីផលិតករនៅឡើយនោះទេ។

ក្នុងខ្សែភាពយន្តភាគថ្មីនេះ Lee Seung Gi នឹងត្រូវបានដើរតួជាកញ្ជ្រោងកន្ទុយ ៩ ឈ្មោល ហើយ
ខ្សែភាពយន្តនេះនឹងត្រូវបានថតដោយផលិតករខ្សែភាពយន្តរឿង A Gentleman's Dignity លោក
Shin Woo Chul និងនិពន្ធដោយអ្នកនិពន្ធរឿងលោក Kang Eun Kyung ដែលជាអ្នកធ្លាប់និពន្ធរឿង
នំប៉័ងបញ្ចាំស្នេហ៍ ដ៏ល្បីល្បាញ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Soompi 

 


Tags: lee seung gi korean korean drama star