CamNews

ព័ត៌មានជាតិ 

ត្រីស្តោរឆ្មក់ ស៊ីកូនបង្កើត ខ្លួនឯង តាំងពីអាយុ ១២ឆ្នាំ រហូតដល់ អាយុ១៥ឆ្នាំ

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ជាឪពុកបង្កើត បានឆ្មក់រំលោភ កូនស្រីបង្កើត តាំងអាយុ ១២ឆ្នាំ រហូតដល់ អាយុ១៥ឆ្នាំ ដោយទ្រាំនៅទង្វើនេះមិន កូនស្រីសំរេចចិត្ត ប្រាប់ម្ដាយដើម្បី អោយសមត្ថកិច្ច ជួយអន្តរាគមន៍ ។

ជនសង្ស័យត្រូវបាន នគរបាល ស្រុកអូរជ្រៅ ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥នៅក្នុង ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកឆេង អ៊ីសុខា អធិការស្រុកអូរជ្រៅ បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៥ ជន សង្ស័យត្រូវជាឪពុក បង្កើត បានធ្វើសកម្មភាពរំលោភកូនស្រីខ្លួនឯង កាលពីថ្ងៃ១០ ខែកុម្ភះ ឆ្នាំ២០១៥ នៅក្នុងបន្ទប់ទឹក លុះកូនស្រីទ្រាំនិង ទង្វើអសិលធម៌បែបនេះ មិនបាន ក៏ទំលាយរឿងរ៉ាងប្រាប់ ម្តាយខ្លួនឯង ដើម្បីជួយសង្គ្រោះនិងអន្តរាគមន៍ ភ្លាមលោកបាន បញ្ជាអោយកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យ នៅនឹងផ្ទះ ភូមិឃុំខាងលើនេះ ។

លោកបានបន្តថា ភ្លាមនោះម្តាយ ខឹងខ្លាំងពេក និងស្តាប់ពាក្យ កូនស្រីខ្លួនឯង ដែលប្តីដេកអោបដើម ទ្រូងរាល់ថ្ងៃ បែរជាប្រព្រឹត្តរឿងអាស្រូវបែបនេះ ភ្លាមនោះប្រពន្ធឈ្មោះ ប៊ុន ស្រីមុំ អាយុ៣៣ឆ្នាំ ក៏បាន មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគបាល ឃុំអូរបីជាន់ ដើម្បីជួយអន្តរាគមន៍ភ្លាមៗ។

លោកសិទ្ធ ឡោះ ស្នងការរង នាយការិយាល័យ ទទួលបន្ទុកព្រហ្មទណ្ឌ បានប្រាប់តាមរយះទូរស័ព្ទថា ក្រោយកម្លាំង នគបាលស្រុកអូរជ្រៅ បានឃាត់ខ្លួនសាកសួរនាំ ជនសង្ស័យខាងលើ  និងបាន សារភាពកំហុករបស់ខ្លួនផងដែរ។

លោក បានបន្តថា ជនសង្ស័យឪពុកបង្កើតមានឈ្មោះសុះ សិទ្ធ អាយុ៣៥ឆ្នាំ មានទីលំនៅក្នុង ភូមិកើត ហេតុមុខរបជាកម្មករ និងមានប្រពន្ធឈ្មោះ ប៊ុន ស្រីមុំ អាយុ៣៣ឆ្នាំ ចំណែកក្មេងរង គ្រោះត្រូវ ជាកូនមានឈ្មោះស.ច.ថ អាយុ១៥ឆ្នាំ ។

លោកបានបន្ថែមថា ជនសង្ស័យត្រូវជាឪពុកបង្កើត បានធ្វើសកម្មភាព រំលោភកូនស្រីខ្លួនឯង តាំងពីអាយុ ១២ឆ្នាំមកម្ល៉េះ និងបានគំរាមសម្លាប់ចោលផងដែរ។

ក្រោយពីសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ បានសារភាពរាល់ទង្វើទាំងអស់ដែរ ខ្លួនបានប្រព្រឹត្តទៅកូន ស្រីបង្កើតខ្លួនឯង។

បច្ចុប្បន្នសមត្ថកិច្ចបានសាងសំណុំរឿង ជនសង្ស័យតាមឆ្លើយសារភាព រួចរាល់និងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានខាងអង្គការ កម្ពុជាជួយស្រី្តមាន វិបត្តយកទៅថែរក្សា ចិញ្ចឹមបីបាច់ ដើម្បីរៀនសូត្រតាមជំនាញ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh