CamNews

តារា 

លេចធ្លាយ រឿងរ៉ាវស្នេហាលួចលាក់ របស់តារាកូរ៉េ ៨ គូ

គ្រប់គ្នាគេបាននិយាយថារឿងដែលសារព័ត៌មានចិនចុះថា Psy និងនាង YoonA មានសម្ព័ន្ធភាព
ស្នេហាលួចលាក់នោះវាគឺជារឿងមួយដែលឆ្កួតបំផុត! ហើយជាមួយគ្នានេះផងដែរទំព័ររបស់កួរ៉េ
ក៏បានរំលឹកអំពីរឿងរ៉ាវស្នេហារបស់តារា Kpop និង Kdrama ដែលធ្លាប់បានកើតឡើងក្នុងរយៈ
ពេលប៉ុន្មានឆ្នាំមកនេះ។

១. ម្ចាស់បទ Gangnam Style និងមេក្រុម SNSD

វាជារឿងមួយដែលហាក់ដូចជាកូនក្មេង លេងបាយឡុក បាយឡរ ព័ត៌មាននេះបានធ្វើអោយក្រុម
អ្នកនាំពាក្យរបស់ SM Town វិលមុខបន្តិចដែរ ដោយសារតែប្រិយមិត្តរបស់តារាទាំង ២ នេះសុទ្ធ
សឹងតែភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះថា Psy គេបានរៀបការហើយមានកូនស្រី ២ នាក់រួចមកហើយតើ
មានហេតុផលអ្វីដែល YoonA អាចទៅបាក់ចិត្តស្រលាញ់នោះ? ហើយបើមើលទៅសារព័ត៌មាន
ចិនដែលបានបំផ្ទុះរឿងនេះនោះគឺគ្រាន់តែយករូបថតមួយសន្លឹក មកសម្អាងប៉ុណ្ណោះ។

២. មេក្រុម Super Junoir និង Taeyeon

រឿងនេះត្រូវបានគេនិយាយល្បីពេញ Internet កាលពីឆ្នាំ ២០១០ ក្រោយពេលដែលគេឃើញតារា
Leeteuk និងនាង Taeyeon បានពាក់ក្រវិលដូចគ្នាចូលរួមក្នុងកម្មវិធីមួយ។ ក៏ប៉ុន្តែតារាទាំង ២ នេះ
បានចេញមកបកស្រាយថាវាមិនមានហេតុផលច្បាស់លាស់នោះទេ ហើយការប្រើក្រវិលដូចគ្នា
នោះគ្រាន់តែជារឿងចៃដន្យ។

៣. សមាជិក 2PM Taecyeon និងនាង Jessica

រឿងនេះត្រូវបានបែកធ្លាយកាលពីឆ្នាំទៅមិញក្រោយពេលដែលគេឃើញអ្នកទាំង ២ បានបណ្ដើរ
គ្នាចូលទៅញុំាកាហ្វេទាំងកណ្ដាលយប់ ប៉ុន្តែយ៉ាងណាមិញខាង JYP Nation និង SM Town បាន
ធ្វើការបដិសេធលើរឿងនេះ។

៤. GD និងតារាម៉ូដែលជប៉ុន Kiko Mizuhara

រឿងនេះត្រូវបានគេដឹងថាវាកើតឡើងនាឆ្នាំ ២០១០ ហើយទោះបីជាតារាទាំង ២ ខំបដិសេធយ៉ាង
ណាក្ដីក៏នៅតែមានភស្តុតាង ជាបន្តបន្ទាប់ ដែលបណ្ដាលអោយរឿងនេះត្រូវបានគេបន្តនិយាយមក
ដល់សព្វថ្ងៃ។

៥. តារាបាល់ទាល់ Ki Sung Yong និងនាង Dara សមាជិក 2NE1

រឿងរ៉ាវស្នេហារបស់អ្នកទាំង ២ នេះបានចាប់ផ្ដើមកាលពីឆ្នាំ ២០១០ ដែលពួកគេបានសាសងគ្នានៅ
លើទំព័រ ទ្វីទ័រ តែយ៉ាងណាពួកគេនៅមិនបានយូរនោះទេ។

៦. Seungri សមាជិក Big Bang និងតារាភាពយន្តជប៉ុននាង Anna Kubo

នេះជារឿងថ្មីដែលទើបនឹងកើតឡើងកាលពីខែកញ្ញានេះប៉ុណ្ណោះដែលគេគ្រប់គ្នាល្បីថា Seungri
មានសម្ព័ន្ធភាពស្នេហាលួចលាក់ជាមួយនាង Anna Kubo តារាម៉ូដែល និងជាតារាភាពយន្តរបស់
ជប៉ុន ដោយសារតែរូបភាពស្និទ្ធស្នាលរបស់អ្នកទាំង ២ ត្រូវបានគេថតជាប់ តែក្រោយមកខាងអ្នក
នាំពាក្យរបស់ YG Entertainment បានបដិសេធព័ត៌មាននេះ។

៧. Seulong សមាជិក 2AM និងនាង Sohee សមាជិក Wonder Girls

កាលពីខែមករាឆ្នាំនេះក្រុម Paparazzi បានថតជាប់រូបភាពរបស់អ្នកទាំង ២ ដែលបានបណ្ដើរគ្នា
ចូលទិញទំនិញក្នុងផ្សារទំនើប ដែលមើលទៅសកម្មភាពហាក់ដូចជាស្និទ្ធស្នាល និងគ្នាណាស់ហើយ
ក្រោយមកខាង JYP Nation បានបដិសេធព័ត៌មាននេះ ដោយប្រាប់ថាពួកគេគ្រាន់ជាមិត្ត។

៨. GD និងនាង Lizzy សមាជិក After School

នេះជារឿងដែលគេនិយាយច្រើនជាងគេបំផុតព្រោះគេសង្កេតឃើញអ្នកទាំង ២ ស្និទ្ធស្នាល និងគ្នាមិន
ត្រឹមតែប៉ុណ្ណោះ គេសង្កេតឃើញ GD ឧស្សាហ៍អោយភ្នែកដល់ Lizzy ទៀតផង ប៉ុន្តែនាង Lizzy បាន
បកស្រាយបដិសេធក្នុងកម្មវិធី Idol Weekly កាលពីសប្ដាហ៍មុនថា សូម្បីតែលេខទូរសព្ទរបស់ GD ក៏
នាងមិនមានផង៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: korean idol kpop kdrama