CamNews

តារា 

ខៀវ សានសាណា ចូល​រោង​ការ ជា​មួយ​ស្វាមី​ទី២ តែ​ជា​​ជន​​បរទេស​​ដូច​​គ្នា

(ភ្នំពេញ)៖ ពិធីការិនីចាស់វស្សារបស់ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍ My​TV និង​មានឈ្មោះជាស្រ្តី​មេម៉ា​យ​ អ្នកនាង ខៀវ សានសាណា បន្ទាប់ពីភ្ជាប់ទំនាក់ទំនងស្នេហា អស់​រយៈជាង២​ឆ្នាំ ជាមួយគូ​ស្នេហ៍​ទី២ ជាដែលត្រូវបានគេស្គាល់គ្រប់គ្នា ថាបុរសម្នាក់នោះ ជាអ្នកគ្រ​ប់​​គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Herbalife Cambodia គឺលោក Seraj Sutto ពេលនេះពួកគេ បានសម្រេច​ចិត្តរៀ​ប​ចំ អាពាហ៍ពិពាហ៍ជាផ្លូវការហើយ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះ។

អាពាហ៍ពិពាហ៍ជាលើកទី២ របស់ពិធីការិនីស្រីសម្បូរវោហាស័ព្ទ អ្នកនាង ខៀវ សានសាណា ត្រូ​វបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយ៥ Le Royal ដែលត្រូវប្រភពបង្ហើបថាចំណាយ​លុ​យ​ក្នុងការរៀបចំពិធីនេះអស់ខ្ទង់រាប់សែនដុល្លារឯណ្ណោះខណៈក៏មានការអញ្ជើញភ្ញៀវ​ចូលរួម​ប្រ​មា​ណ២០ឬ៣០តុផងដែរ។

ទន្ទឹម​គ្នា នៃការរៀបចំ​ពិធី​មង្គលការរបស់អ្នកនាង ខៀវ សានសាណា ជាមួយគូស្នេហ៍ថៅ​កែ​ហាងនេះ​ ក៏មានភាពភ្ញាក់ផ្អើលមួយទៀត កើតឡើងផងដែរ ស្របពេលដែលវត្តមាន នៃក្រុ មកូនកំដររបស់នាង៣នាក់ សុទ្ធសឹងតែតារាល្បីៗដូចជា​ កញ្ញា ឌុច លីដា ,កញ្ញា នី មុន្នីនាថ និង​កញ្ញា រីយ៉ា រួមនឹងវត្តមានភ្ញៀវកិត្តិយស ជាតារាជាច្រើនដួងទៀត។

កម្មវិធីមង្គលការ ខៀវ សានសាណា ដែលបានធ្វើឡើងយ៉ាងអធិកអធ័ម នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ឡឺរ៉ូយ៉ាល់ ត្រូវបានគេសង្កេតឃើញថា បានចូលរួមផ្ដល់កិត្តិយស ពីសំណាក់តារាល្បីៗ ជាច្រើនដួងក្នុងនោះ មានលោកស្រី ស្រីតូច ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង កំពូលអ្នកជំនួញ និងជាមហាសេដ្ឋីស្រុកខ្មែរ និងមន្រ្តីរាជការជាច្រើននាក់ទៀត។

សូមបញ្ជាក់​ថា ពិធីការិនី​ ខៀវ សានសាណា ធ្លាប់បាន​រៀបការ​ជាមួយ​នឹង​បុរស​ជាតិ​កាណាដា បម្រើ​ការ​ជា​មន្ត្រី​អង្គការ​ណាតូ ឈ្មោះ លោក ដូឡាល់ដ៍ បូវសឺរ (Donald Bowser) តាម​បែប​សាសនាគ្រិស្ត ​កាលពី​ឆ្នាំ​២០០៩។ ចំណង​អាពាហ៍ពិពាហ៍​ស្រីខ្មែរ​បុរស​កាណាដា រំលង​ប្រពៃណី​ខ្មែរ​នោះ ​បាន​ផ្តល់​កំណើត​កូន​ប្រុស​ស្រី​២​នាក់ កូន​ទី​១ ប្រុស​ឈ្មោះ សេមមី បូវសឺរ (Sammy Bowser ) អាយុ​បីឆ្នាំកន្លះ កូន​ទី​២​ស្រី ឈ្មោះ ដូនណា បូវសឺរ (Donna Bowser) អាយុ​២ឆ្នាំ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: khiev sansana