Scot Susie Wolff សញ្ជាតិ ស្កត់លេន បានក្លាយជានារីទីមួយដែលប្រណាំងរថយន្ត
Formula 1 នៅអង់គ្លេស តាំងពី Maria បានពិការភ្នែកនៅពេលគ្រោះថ្នាក់ ពេលសាក
ល្បងប្រណាំងកាលពីខែ កក្កដា។
Wolff ដែលមានវ័យ ២៩ឆ្នាំ បានចូលរួមប្រណាំង ឲ្យ Williams ឆ្នាំ ២០១១ នៅថ្ងៃពុធ ឯ
Silverstone ហើយបានចុះកុងត្រាជាមួយក្រុមហ៊ុន De Villota។
Wolff បាននិយាយថា “ខ្ញុំបានពាក់មួកប្រណាំងដែលតំណាងឲ្យ Maria។ ខ្ញុំមានកិត្តិយស
ណាស់ ហើយខ្ញុំនឹងប្រណាំងដើម្បីរូបខ្ញុំ និងរូបនាងផងដែរ។ នេះគឺជាការចាប់ផ្តើម
ប្រណាំងដំបូងរបស់ខ្ញុំ ចូរអ្នកទស្សនាទាំងឡាយរងចាំមើលនូវសមត្ថភាពរបស់ខ្ញុំចុះ។”
នាងបានបន្តថា “ការសាក់ល្បងបើករថយន្តលើកទីមួយ បានធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើប
ជាមួយនឹងល្បឿនដ៏លឿន ខ្ញុំមានអារម្មណ៍ថាមួករបស់ខ្ញុំសឹងតែប៉ើងទៅហើយ។ ជាចុង
ក្រោយខ្ញុំសូមអរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំ ដែលតែងតែជួយគាំទ្រ លើកទឹកចិត្តដល់រូប
ខ្ញុំ”។
ការសាកល្បងប្រណាំងរបស់ Wolff មានត្រឹមតែចំងាយ ១០០គីឡូម៉ែតប៉ុណ្ណោះ៕
ដោយ៖ រិនដូ
ប្រភព៖ bbc