CamNews

ប្លែកៗ 

ប្លែក៖ បុរសម្នាក់រៀបការជាមួយប្អូនស្រី ប្រពន្ធខ្លួន ស្របពេលដែលសពប្រពន្ធខ្លួនកំពុងតម្កល់នៅមន្ទីរពេទ្យ


ប្លែក៖ បុរសម្នាក់ឈ្មោះ Sujit Kumar បានរៀបការជាមួយប្អូនស្រីរបស់ប្រពន្ធខ្លួន ស្របពេល
ដែលសពប្រពន្ធរបស់ខ្លួនកំពុងតម្កល់នៅមន្ទីរពេទ្យរដ្ឋាភិបាល។

ពិធីរៀបការនៅឥណ្ឌា

តាមពិភពព័ត៌មានបានឲ្យដឹងថា ប្រពន្ធរបស់គាត់ឈ្មោះ Pushpa Kumari មានជំងឺ ហើយក្រោយ
មក នាងក៏បានចង.ក សំលាប់ខ្លួននៅក្នុងផ្ទះ នៅឯរដ្ឋ Bihar ប្រទេសឥណ្ឌា កាលពីថ្ងៃពុធសប្តាហ៍
មុន។

នាង Pushpa Kumari ត្រូវបានបញ្ជូនសង្គ្រោះទៅមន្ទីរពេទ្យ ប៉ុន្ដែបន្ទាប់មក ក៏បានបាត់បង់ជីវិត។
ដំណឹងនេះបានធ្វើឲ្យឪពុកម្តាយខាងស្រី ប្រញាប់ប្រញាលយ៉ាងខ្លាំងទៅកាន់មន្ទីរពេទ្យមើលសព
កូនស្រីរបស់ខ្លួន។

អ្វីដែលប្លែកនោះគឺ ឪពុកម្តាយខាងស្រី បានស្តីបន្ទោសឪពុកម្តាយខាងប្រុស ថាជាអ្នកធ្វើឲ្យកូន
ស្រីរបស់ខ្លួនស្លាប់ ហើយបែរជាគំរាមឪពុកម្តាយខាងប្រុស និងតម្រូវឲ្យកូនប្រុសដែលជាស្វាមី
របស់ស្ដ្រីដែលបានសម្លាប់ខ្លួននោះ រៀបការជាមួយប្អូនស្រីរបស់នាង ហើយអាពាហ៍ពិពាហ៍នោះក៏
ត្រូវបានធ្វើឡើងដោយក្តីរីករាយនៅមន្ទីរពេទ្យទៅវិញ៕

ដោយ​៖  មិនា
ប្រភព៖ gulfnews


Tags: strange​ India