CamNews

តារា 

នាយ ឡប់ មិត្តភក្តិ​ធ្វើ​ខួបកំណើត​ឲ្យ​ខុសថ្ងៃ

ភ្នំពេញៈ នេះជាលើកទី១ ហើយ ដែលតារាសម្តែង កំប្លុកកំប្លែង លោក ប៉ែន ចំរ៉ុង ហៅនាយ ឡប់ បានសម្តែងការហួសចិត្ត ជាសាធារណៈ ឲ្យមហាជនដបានដឹង ក្រោយពីមិត្តភក្តិ បណ្តូលចិត្តរបស់លោក បាននាំគ្នារៀបចំពិធីខួបកំណើត ដើម្បីឲ្យលោកភ្ញាក់ផ្អើល ។តែដឹងអី ការរៀបចំពិធីជប់លៀងនោះ គឺខុសថ្ងៃកំណើតពិតរបស់លោក ធ្វើឲ្យលោកអស់សំណើច ព្រោះតែហួសចិត្ត និងមិត្តភក្តិដែលមិនចាំថ្ងៃ កំណើតពិត ។
កាលពីរាត្រី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ នេះ តារាប្រុសក្រមិចក្រមើម លោក ប៉ែន ចំរ៉ុង ត្រូវបានមិត្តភក្តិប្រុសស្រី ជាច្រើននាក់ បានលួចរៀបចំពិធី ខួបកំណើតស្ងាត់ៗ នៅក្នុងក្លឹបកម្សាន្តមួយកន្លែង ក្នុងបំណងចង់ឲ្យលោក មានការភ្ញាក់ផ្អើល ។ តែការភ្ញាក់ ផ្អើលនោះ ប្រែជាធ្វើឲ្យម្ចាស់ ខួបកំណើត ហួសចិត្តទប់សំណើចមិនបាន ព្រោះតែមិត្តភក្តិ របស់លោករៀបចំ កម្មវិធីជប់លៀងខុសថ្ងៃ ។

បើទោះបីជាការ រៀបចំពិធីជប់លៀង ខួបកំណើតនោះ ត្រូវបានមិត្តភក្តិធ្វើឲ្យ ច្រឡំថ្ងៃក៏ដោយ តែតារារូបនេះហាក់មិនបានអាក់អន់ស្រពន់ចិត្តទេ។ ផ្ទុយទៅវិញលោក បែរជាបង្ហាញស្នាមញញឹម សប្បាយរីករាយដដែល ទោះជាពិធីខួបលោក គ្មាននំខួបកំណើត មានត្រឹមតែជាផ្លែឈើ និងអុចទាន មួយដើម ក៏ដោយ។ ទាក់ទងនឹងការច្រឡំនោះ ត្រូវបានលោកសម្ដែងក្ដីភ្ញាក់ផ្អើល លាន់មាត់ថា “ ហាសហា ! ច្រឡំថ្ងៃសោះ ដូចឆ្គួត ប៉ុន្តែសប្បាយ…” ។ ទោះជាយ៉ាងណា ប៉ែន ចំរ៉ុង មិនបានបញ្ជាក់ច្បាស់ទេ ថាថ្ងៃខួបកំណើតពិតប្រាកដរបស់លោក នៅថ្ងៃណានោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news