CamNews

កំសាន្ត 

តន្រ្តីឆ្នាំថ្មី ២០១៤ នឹងធ្វើអោយកក្រើក នៅទីក្រុង រណប កោះពេជ្រ រាជធានីភ្នំពេញ ឆាប់ៗខាងមុខនេះ

ព័ត៌មានកំសាន្ត ៖ ជាការពិត ដូចដែលបានដឹងស្រាប់ហើយថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ​ វត្តមាន នៃឱកាសដ៏វិសេស បុណ្យចូលឆ្នាំ​ ប្រពៃណីជាតិខ្មែរ និងត្រូវប្រារព្ធយ៉ាងអធឹកអធម ទូទាំងប្រទេស  នាពាក់កណ្តាល ខែមេសា នេះ យ៉ាងណាមិញ ដើម្បីចូលរួមអបអរ សាទរ អំណរឆ្នាំថ្មី ឆ្នាំ ២០១៤ នេះ ក៏ដូចជា នាឱកាសនៃកម្មវិធី ប្រារព្ធខួប ៥ ឆ្នាំ របស់ក្រុមហ៊ុន អាកាសចរណ៍ កម្ពុជា Cambodia Angkor Air បានរៀបចំ នូវកំពូលព្រឹត្តិការដ៏សប្បាយ នោះគឺ កម្មវិធី ប្រគំតន្រ្តី ឆ្នាំ ២០១៤នៅឯទីក្រុង  កោះពេជ្រ រាជធានីភ្នំពេញ ។

ដោយនៅក្នុងនោះ កម្មវិធីប្រគុំតន្ត្រីដ៏អស្ចារ្យ មិនធ្លាប់មានមួយនេះ នឹងត្រូវបា្ររព្ធឡើងនៅថ្ងៃទី ៥ ខែ មេសា នៅចំពីមុខសាលមហោស្រពកោះពេជ្រ ខណៈនឹងមានការចូលរួមទស្សនា ដោយសេរី ជាពិ​សេស នឹងមានការចូលរួម សម្តែងពីសំណាក់ កំពូលតារាចម្រៀងល្បី ៗ ប្រចាំប្រទេស រួមមានដូចជា លោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណារាជ កញ្ញា មាស សុខសោភា រួមទាំងក្រុមតារាកំប្លែង នាយ ពាក់មី ជាដើម ។ ក្នុងរយៈពេល ៣ ម៉ោង ពេញ ចាប់ពីម៉ោង ៦ ល្ងាច ដល់ ម៉ោង ៩ យប់ កម្មវិធីប្រគុំ តន្រ្តីដ៏អស្ចារ្យ មួយនេះ នឹងមកនូវ ភាពសប្បាយរីករាយ ដើម្បីជាអំណរសាទរ ឆ្នាំ ថ្មី ឆ្នាំ ២០១៤ ៕

ប្រែសម្រួល ៖ កុសល


Tags: National news Khmer stars Cambodia Ent news