CamNews

ភាពយន្ត 

Star Wars : Episode VII បញ្ចេញឈ្មោះតារាៗ ដែលនឹងត្រូវ ចូលរួមសំដែងហើយ

Star Wars ត្រូវបាន ទស្សនិកជន ស្គាល់ថា គឺជាភាពយន្ត​ ហូលីវូដមួយ ដ៏ល្បីជាយូរឆ្នាំ មកហើយ ដែលនិយាយអំពី ពិភពលំហអាកាស មួយដែលមាន ទាំងមនុស្សនិង សត្វចំលែក និងមនុស្សយន្ត រស់នៅជាមួយគ្នា ។ រឿងនេះ បានទទួល ការគាំទ្រជាខ្លាំង ដែលធ្លាប់រកប្រាក់ចំណូល បានពីរឿង របស់ក្មេងលេង, តុក្កតា, ហ្គេម និងសៀវភៅ បានរហូតដល់ទៅ ៤,៤ កោដដុល្លារ ។



ឥលូវនេះ ដើម្បីបំពេញ តាមចំណង់ និងតម្រូវការ របស់ទស្សនិកជន ដែលបាន គាំទ្រនិងចង់អោយ មានរឿង Star Wars ថ្មីនេោះ អ្នកដឹកនាំលោក J.J Abrams បានបញ្ចេញពីគំរោងខ្លះៗ និងតួអង្គដែល ត្រូវសំដែងក្នុង រឿងវគ្គថ្មីនេះហើយ ។ តួសំដែងចាស់ ពីដើមមក មានដូចជា Harrison Ford, Carrie Fisher, Mark Hamill, Anthony Daniels, Peter Mayhew, និង Kenny Baker នឹងមានការ ចូលរួមជា មួយនិងតារា ថ្មីៗទៀតដូចជា  John Boyega, Daisy Ridley, Adam Driver, Oscar Isaac, Andy Serkis, Domhnall Gleeson, Max von Sydow ក្នុងការថតរឿង វគ្គថ្មីនេះ ។

ពីស្តាំអាវស J.J Abrams,Harrison Ford, Daisy Ridley, Carrie Fisher, Peter Mayhew, Bryan Burk, Lucasfilm President និង Kathleen Kennedy, Domhnall Gleeson, Anthony Daniels, Mark Hamill, Andy Serkis, Oscar Isaac, John Boyega, Adam Driver និង Lawrence Kasdan ។


ការផលិតនិង ដឹកនាំរឿង នឹងចូលរួមដោយ J.J Abrams, Lawrence Kasdan, Kathleen Kennedy, Bryan Burk និង John Williams ។ រឿងនេះនឹង ដាក់បញ្ចាំងនៅថ្ងៃទី ១៨ ធ្នូ ២០១៥ ខាងមុខនេះ ហើយ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ starwars 


Tags: star movie actor actress star wars