ភ្នំពេញ៖ បន្ទាប់ពីការបញ្ចេញយោបល់ (Comment) ដោយពាក្យពេចន៍អសុរោះ មិនគួរគប្បី ដោយប្រមាថអាយុជី វិត លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលកាលពីថ្ងៃទី០២ ខែសីហា ហើយនោះ លោក ហង់ ប៊ុណ្ណា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥នេះ បានចេញមុខជាថ្មីធ្វើការសុំទោសលោក សយ សុភាព នូវ កំហុសឆ្គងរបស់ខ្លួន។
លោក សយ សុភាព នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥កន្លងទៅ បានបង្ហោះ រូបភាព និងសកម្មភាពរបស់ខ្លួន អញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោក សត្យា រ័ក្ស ពិធីករស្ថានីយវិទ្យុបាយ័ន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣១ ខែកក្កដា។ ការបង្ហោះសកម្មភាពនេះ មានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកជាច្រើន ចូលរួមកាន់មរណទុក្ខ និងសោកស្តាយចំពោះមរណភាពលោក សត្យា រ័ក្ស។
ប្លែកអី តែលោក ហង់ ប៊ុណ្ណា ដែលគ្រាន់តែជា មិត្តភក្តិ (Friend) តាមបណ្តាញសង្គមហ្វេសប៊ុក មិនដែលទាំង ស្គាល់មុខគ្នាជាមួយលោក សយ សុភាពផងនោះ ហាក់មានកំហឹង និងខឹងសម្បាខ្លាំង បានចេញមក Comment ជេរបញ្ចោ និងប្រមាថដល់អាយុជីវិតរបស់លោក សយ សុភាព យ៉ងអសុរោះជាទីបំផុត។
លោក ហង់ ប៉ុណ្ណា បាន Comment ថា «ពេលណាហ្អែងងាប់ជាមួយវាដែរ អាសយ សុភាប អាតៃហោង»។
បន្ទាប់ពីទទួលបាន Comment ជេរបញ្ចោ ដ៏អសុរោះនេះ លោក សយ សុភាព មិនបានប្រតិកម្មតបអ្វីទៅវិញនោះ ទេ ដោយគ្រាន់តែបង្ហាញអារម្មណ៍សោកស្តាយ ចំពោះការប្រមាថនេះ ហើយបានចោទជាសំណួរទៅ ហង់ ប៊ុណ្ណា វិញថា ប្រសិនបើមាននរណាជេរប្រមាថ ដល់អាយុជីវិតរបស់ក្រុមគ្រួសារសាច់ញាតិរបស់គេវិញ តើគេមានអារម្ម ណ៍យ៉ាងណា?
ក្រោយឃើញការឆ្លើយតបរបស់លោក សយ សុភាព តាមគេហទំព័រដើមអម្ពិលកាលពីថ្ងៃទី០៣ ខែសីហា ហើយ នោះ លោក ហង់ ប៊ុណ្ណា ក៏បានធ្វើការឆ្លើយតបមកវិញភ្លាមៗផងដែរ នៅលើទំព័រហ្វេសប៊ុករបស់លោក សយ សុភាព។ លោក ហង់ បុណ្ណា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះកំហុសឆ្គងរបស់ខ្លួន។
លោក ប៊ុណ្ណា បានឆ្លើយតបយ៉ាងដូច្នេះ «បងប្រុស សយ សុភាព ជាទីគោរព ខ្ញុំមានការសោកស្ដាយនូវកំហុសឆ្គង របស់ខ្ញុំបាទដែលបាន Comment ពាក្យមិនគប្បីទៅលើរូបបងប្រុសដោយសារភាពល្ងិតល្ងង់ខ្វះការពិចារណារបស់ ខ្ញុំបាទ។ ហេតុដូចនេះ ខ្ញុំសូមក្ដីមេត្តាអធ្យាស្រ័យអនុគ្រោះដល់រូបខ្ញុំបាទផង និង សូមឲ្យទេវតា តាមថែរក្សាគ្រួសារ បងឲ្យជួបប្រទះ តែសេចក្តីសុខ សុភមង្គល និង ភាពរីកចំរើន សូមបងប្រុសមេត្តាទទួលសេចក្តីគោរពពីខ្ញុំបាទ ដោយអនុគ្រោះផង»៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល