ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីថ្ងៃទី ១៤
វិច្ឆិកាម្សិលមិញនេះថា រឿងដ៏គួរអោយហួសចិត្ដមួយ ត្រូវបានកើតឡើង ខណៈដែលបុរស
ម្នាក់ បានតែងខ្លួនធើ្វជាមនុស្សស្រីអស់រយៈពេលរាប់ឆ្នាំ តែគ្នានអ្នកណាដឹង ពេលដឹងគឺ
បុរសនោះ បានចាប់នារីម្នាក់រំលោភទៅហើយ។
លោក Pinki Pramanik មានវ័យប្រហែលជា ៣៥ឆ្នាំ ត្រូវបានប៉ូលីស ទីក្រុង West Ben-
gal ធ្វើការឃាត់ខ្លួនភ្លាមៗ ស្របពេលដែលលោកបាន តែងខ្លួនជាស្រី ដែលធ្វើអោយ
មនុស្សស្រីជាច្រើននាក់ មានការទុកចិត្ដចំពោះលោក។ ទីបំផុតខ្លាលាក់ក្រចករូបនេះ
ជាមនុស្សប្រុសសោះ ហើយបានប្រព្រឹត្ដនូវអសីលធម៌ ចំពោះនារីមា្នក់ ដែលមិនត្រូវបាន
គេបញ្ចេញឈ្មោះ។
តាមការអោយដឹងពីក្រុមប៉ូលីស លោក Pinki Pramanik គឺមានឈ្មោះជាកីឡាការនី ល្បី
បំផុតនៅប្រទេសឥណ្ឌា និងនៅអាស៊ី នោះគឺដោយសាររូបគេធា្លប់ឈ្នះក្នុងកម្មវិធីប្រកួត
" Women's relay gold medal " ឆ្នាំ ២០០៦ ឈ្នះកម្មវិធី "Women's 800m world" ឆ្នាំ
២០០៩ និងឈ្នះការប្រកួត Indoor, Outdoor ជាច្រើនផ្សេងទៀត៕
ទោះបីជាយ៉ាងណាក៏ដោយ ក៏គេនូវមិនទាន់ដឹងច្បាស់ថា តុលាការក្រុង West Bengal
ដាក់ព័ន្ធនាគារ បុរសបន្លំខ្លួននេះ ប៉ុន្មានឆ្នាំដែរ៕
ដោយ៖ មឿន
ប្រភព៖ dailymail