CamNews

តារា 

Justin Bieber និង Selena Gomez កំពុងគិតគូរ ពីរឿងរៀបការ

យោងតាមទស្សនាវត្តី Life & Style បានបង្ហើបឲ្យដឹងថា គូស្នេហ៍ Justin Bieber និង Selena Gomez អាចនឹងប្រារព្ធធ្វើពិធីរៀបការជាមួយគ្នា ក្នុងពេលអនាគតឆាប់ៗ ខាងមុខនេះ។ ប្រភពព័ត៌មានគួរឲ្យ ជឿជាក់មួយបានឲ្យដឹងថាៈ "ពួកគេទាំងពីរនេះ បានគិតថា ពួកគេពិតជា Romeo និង Juliet។ អ្នកដទៃ ផ្សេងទៀត កាន់តែហាមឃាត់ រារាំងពួកគេមិនឲ្យជួបគ្នាប៉ុណ្ណា គឺពួកគេកាន់តែចង់នៅក្បែរគ្នាប៉ុណ្ណោះ ដែរ"។

ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា គូស្នេហ៍មួយគូនេះ កំពុងតែរៀបចំគម្រោង ដើម្បីធ្វើពិធីរៀបការ។ តារាចម្រៀងស្រទាប់យុវវ័យទាំងពីរនាក់នេះ ពិតជាអន្ទះអន្ទែងចង់នៅក្បែរគ្នាយ៉ាងខ្លាំង គិតចាប់តាំង ពីពេលជួបជុំគ្នាវិញ នៅរដ្ឋតិចសាស់។ មិនត្រឹមប៉ុណ្ណឹងទេ Justin ក៏អន្ទះសារ ចង់រៀបការយ៉ាងខ្លាំង ព្រោះថា តារាចម្រៀងរូបនេះ ធ្លាប់បានបង្ហើបឲ្យដឹងកាលពីខែសីហា ឆ្នាំមុនថាៈ "ខ្ញុំសង្ឃឹមចង់បាន ប្រពន្ធដ៏ស្រស់ស្អាតម្នាក់ លោតរាំក្បែរខ្ញុំ"។

"Justin តែងតែនិយាយថា រូបគេ ពិតជាចង់រៀបការ ជាមួយនឹង Selena ណាស់។ ពួកគេសុទ្ធតែមាន សកម្មភាពដូចជាចង់ប្រញាប់ណាស់។ Justin នឹងរៀបការជាមួយ Selena ភ្លាម បើសិនជានាងយល់ ព្រម ហើយ Selena បានសម្តែងចេញឲ្យឃើញយ៉ាងច្បាស់ថា នាងក៏ចង់រស់នៅរួមគ្នាជាមួយនឹង Justin ដែរ", ប្រភពខាងលើបានឲ្យដឹងបន្ថែម។

ជាក់ស្តែង មនុស្សដែលជិតស្និទ្ធ និងមិត្តភក្តិរបស់ Selena សុទ្ធតែសម្តែងនូវការមិនសប្បាយចិត្ត ស្តីពីរឿងដែល គូស្នេហ៍មួយគូនេះ ត្រឡប់មកជួបជុំ ត្រូវរ៉ូវគ្នាវិញ។ ប្រភពបានឲ្យដឹងថា ម្តាយរបស់ តារាចម្រៀងស្រី Selena នឹង "ឆ្កួត" ជាមិនខាន បើសិនជាពួកគេរៀបការនឹងគ្នា។ ប្រភពព័ត៌មានខាង លើបានសរសេរដូច្នេះ "អ្នកស្រីបានបង្ខំឲ្យ Selena បោះបង់ចោល Justin"។

បើទោះជាដូច្នេះមែន Justin នៅតែមិនមានក្តីបារម្ភពីបញ្ហានេះទេ។ ដូចព័ត៌មានកាលពីមុនបានឲ្យដឹង ថាៈ "Justin មិនចង់បង្កឲ្យមានភាពស្មុគស្មាញ រវាង Selena និងគ្រួសាររបស់នាងនោះទេ។ រឿងដែល រូបគេចង់ធ្វើគឺ ថែរក្សា Selena នៅជិតក្បែរខ្លួន គ្រប់ស្ថានភាពទាំងអស់។ Justin មិនអាចត្រួតត្រា ការ គិតរបស់គ្រួសារ Selena មកលើខ្លួនបានទេ។ Selena គឺចេះរកលុយចាយវាយបានដោយខ្លួនឯង និងមាន អាជីពផ្ទាល់ខ្លួនហើយ។ នាងមិនចាំបាច់ ត្រូវស្តាប់សម្តីអ្នកណាទាំងអស់ សូម្បីតែអាណា ព្យាបាល របស់នាង"៕


ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Justin Bieber Selena Gomez marriage Singer Entertainment តារាបរទេស