CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រដាក់លោក ឱម យ៉ិនទៀង ឲ្យចូលនិវត្តន៍

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឱ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចូលនិវត្តន៍ ក្នុងឋានន្តរសក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្រ្តី គ្រប់គ្រងរដ្ឋបាល អង្គភាព ACU ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ តទៅ យោងតាមព្រះរាជក្រឹត្យ ដែល FRESH NEWS ទទួលបាននៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។ ពាក់ព័ន្ធនឹងការដាក់ឲ្យ ចូលនិវត្តន៍របស់លោក ឱម យ៉ិនទៀង ត្រូវបានមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលបញ្ជាក់ថា ការដាក់ឲ្យចូលនិវត្តន៍ក្នុងក្របខណ្ឌ មន្រ្តីគ្រប់គ្រងរដ្ឋបាល មិនពាក់ព័ន្ធ នឹងតួនាទីនយោបាយរបស់ លោកជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh