កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ នៅ Naga World បានប្រារព្ធពិធីប្រកួតប្រដាល់ក្បាច់
គុនបុរាណខ្មែរ ពានរង្វាន់ សម្តេច តេជោ ហ៊ុន សែន ២០១២ ក្រោមអធិបតេយ្យភាពរបស់
ឧបនាយករដ្ឋមន្ត្រី សុខ អាន។
ការប្រកួតមានគូពិសេសៗចំនួន ១០គូ ដែលក្នុងចែកចេញជាពីរក្រុម គឺក្រុមខ្មែរ-ថៃ និង
ក្រុមបរទេស។ ក្នុងនោះមានកីឡាករខ្មែរចំនួន ៥រូប និងថៃចំនួន ៥រូប និងកីឡាករបរទេស
ចំនួន ១០រូប ដែលមានសញ្ជាតិដូចជា ជប៉ុន អាព្រិច បារាំង ប្រេស៊ីល រូស៊ី អង់គ្លេស
អូស្ត្រាលី អេស៉្បាញ។ កីឡាករខ្មែរទាំង ៥រូប នេះមានដូចជា កីឡាករ សេន រាវី, គិម ឌីម៉ា
, សេន ប៊ុនថេន, កែវ រំចង់ និង បឺត ខាំ។
នៅក្នុងការប្រកួត កីឡាករខ្មែរទាំង ៥រូប នេះសុទ្ធតែទទួលបានជ័យជំនះទាំងអស់។ ដោយ
ឡែក កីឡាករថៃ ៥រូបទៀតទទួលបានជ័យជំនះតែ ៤រូប ទេ ដែលសរុបមក ក្រុមខ្មែរ-ថៃ
ទទួលបានជ័យជំនះលើក្រុមបរទេស ដែលជ័យជំនះដ៏ត្រចះត្រចង់នេះ គឺជាមោតភាពមួយ
របស់ខែ្មរ ចំពោះក្បាច់គុណបុរាណខែ្មរយើង៕
ដោយ៖ តុលា
ប្រភព៖ TV