CamNews

តារា 

ប៉ូលីសរកឃើញគ្រឿងញៀន ក្នុងឡានក្រុង របស់ Justin Bieber

ស៊ុយអែត៖យោងតាមប្រភព ព័ត៌មានមួយ បានឲ្យដឹងថា ប៉ូលីសនៅប្រទេសស៊ុយអែត បានរក
ឃើញគ្រឿងញៀន និងកាំភ្លើងនៅក្នុងឡានក្រុង របស់តារាចម្រៀងប្រុស Justin Bieber កាលពី
ថ្ងៃពុធនេះ ខណៈ Justin Bieber ទៅសម្តែងក្នុង កម្មវិធី Globen នៅ Stockholm។

ប៉ូលីសបាននិយាយថា "ពួកយើងសម្រេចចិត្តធ្វើការឆែកឆេរឡានក្រុងរបស់ Justin Bieber ដែល
កំពុងចតនៅមុខសណ្តាគារ ដែល Justin Bieber ស្នាក់នៅ គឺ ដោយសារតែពួកយើងធុំក្លិនកញ្ឆា
ចេញពីឡានក្រុងនោះ"។

ប៉ូលីសបានឆែកឆេរ ឡានក្រុងនោះ ខណៈ Justin Bieber កំពុងឡើងសម្តែង នៅលើឆាក។ មន្តី្រ
ប៉ូលីសបានបន្ត "ពេលដែលពួកយើងឆែកឆេរ ស្រាប់តែរកឃើញគ្រឿង ញៀនមួយកញ្ចប់តូច និង
កាំភ្លើងមួយដើមនៅក្នុងឡានក្រុងដែល កំពុងចតទុកចោលនោះ ប៉ុន្តែគ្មាននរណាម្នាក់ ត្រូវចាប់ខ្លួន
នោះទេ ព្រោះតែក្នុង ឡាននោះគ្មានមនុស្ស"៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: justin bieber entertainment star