ភ្នំពេញ ៖ ជនសង្ស័យ ចំនួនពីរនាក់ ក្នុង ចំណោមបក្ខពួក ទាំង៤នាក់ ត្រូវបានកម្លាំង នគរបាល
ប៉ុស្ដិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេលកំពុងចុះល្បាត បានធ្វើការ ឃាត់ខ្លួន ដោយរឹបអូស ម៉ូតូ
មួយគ្រឿងនិងកាំភ្លើងខ្លីមួយដើម បន្ទាប់ពីពួកគេទាំង៤នាក់ បានធ្វើ សកម្មភាពប្លន់ពីនារីពីរនាក់
កាលពីវេលាម៉ោងប្រមាណ១១និង៣០នាទី យប់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅចំណុច
ផ្លូវលេខ៣៣៦ ក្រុមទី១៣ សង្កាត់បឹងសា ឡាង ខណ្ឌទួលគោក បណ្ដាលឱ្យនារីម្ចាស់ ម៉ូតូរង
របួស បែកក្បាលព្រោះតែក្រុមចោរ ទាំងនេះបានវាយនិងស្នាប់កាំភ្លើងមុនពេល ពួកវាបានបាញ់
ឡើងមួយគ្រាប់ជាគំរាម ។
ការចាប់ខ្លួនក្រុមចោរប្រដាប់ទាំងពីរនាក់ខាងលើនេះ បានឡើងកាលពីវេលាម៉ោង ប្រមាណ១២
និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ ស្ថិតតាមផ្លូវបេតុង ក្នុង
ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យដោយរឹបអូស ម៉ូតូម៉ាកស្កុបពី ស៊េរីឆ្នាំ២០១៣
មួយគ្រឿង និងកាំភ្លើងខ្លីមួយដើម ម៉ាកកា៥៩ ។
គួរបញ្ជាក់ថា នៅវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ ជន សង្ស័យ
ចំនួន៤នាក់ ជិះម៉ូតូស៊េរីទំនើប២ គ្រឿងប្រដាប់ដោយអាវុធខ្លីមួយដើម បាន ភ្ជង់ប្លន់ម៉ូតូពីនារីពីរ
នាក់ កំពុងជិះម៉ូតូម៉ាកស៊ុយស៊ូគីនិកពណ៌ខ្មៅលាយក្រហម ពាក់ស្លាក លេខ ភ្នំពេញ 1BY-0620
ដោយឌុបគ្នាចេញ ពីហូប បង្អែមនៅម្ដុំផ្សារដើមគ។
យោងតាម សេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា ខណៈដែលនារីរង គ្រោះទាំង
ពីរនាក់ កំពុងជិះម៉ូតូតាមបណ្ដោយ ផ្លូវលេខ៣៣៦ ឆ្ពោះទៅផ្ទះរបស់ខ្លួន លុះមក ដល់ចំណុច
កើតហេតុ ក៏ត្រូវក្រុម ចោរប្លន់ទាំង ៤នាក់ ជិះមកក្បែរ ហើយដកកាំភ្លើងភ្ជង់ប៉ង ប្លន់យកម៉ូតូ
ប៉ុន្ដែដោយសារតែ ស្ដាយទ្រព្យ សម្បត្ដិរបស់ខ្លួន នារីរងគ្រោះមិនព្រមឱ្យ ហើយប្រតាយប្រតប់
ជាមួយក្រុមចោរ ។
សេចក្ដីរាយការណ៍ បានបន្ដទៀតថា ដោយឃើញស្ថានភាពបែបនេះ និង ខ្លាចមានការ ភ្ញាក់
ផ្អើលដល់ ប្រជាពលរដ្ឋ នៅក្បែរខាង ក៏ដូចជាសមត្ថកិច្ចនោះ ជនសង្ស័យម្នាក់ បាន ដកកាំ
ភ្លើងវាយក្បាល នារីរង គ្រោះ បណ្ដាល ឱ្យរងរបួសធ្ងន់ធ្ងរ រួចក៏យកម៉ូតូនារី រងគ្រោះ ជិះគេច
ខ្លួនតែម្ដងទៅ ប៉ុន្ដែពេលនោះក្រុមចោរបាញ់ចំនួនមួយគ្រាប់ ដើម្បីគំរាម។ ក្រោយពីមានករណី
ប្លន់ប្រដាប់អាវុធខាងលើនេះកើតឡើងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍
ជួន សុវណ្ណ និង ស្នងការរងលោកជួន ណារិន្ទ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជា
កម្លាំងជំនាញព្រហ្មទណ្ឌចុះទៅជួយអន្ដរាគមន៍ភ្លាមៗ ដោយទាក់ទងទៅកម្លាំងនគរបាលតាម
បណ្ដាខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ដើម្បី ជួយដេញស្ទាក់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុនោះបានឱ្យដឹងថានារី ជាអ្នកបើក
ម៉ូតូឈ្មោះ ស្រីពៅ អាយុ១៩ឆ្នាំ និង អ្នករួមដំណើរឈ្មោះស្រីឡា អាយុ១៩ឆ្នាំ ដូចគ្នា បច្ចុប្បន្ន
ស្នាក់នៅក្បែរកន្លែងកើតហេតុនោះ ។ ក្រោយពីទទួលបានព័ត៌មាននិងមាន បទបញ្ជាពីលោក
ស្នងការនិងស្នងការរងនោះកម្លាំងនគរបាលតាមបណ្ដាខណ្ឌបានចេញស្ទាក់ ហើយពេលនោះ
កម្លាំងនគរបាលល្បា របស់ ប៉ុស្ដិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលា ម៉ោង ១២និង
៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ បានឃើញមុខសញ្ញា
ហើយឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះចាន់ សុទី អាយុ១៩ឆ្នាំ
និងជនសង្ស័យទី២ ឈ្មោះឌុច សីលា អាយុ២០ឆ្នាំ មុខរបរជាជាងធ្វើតុទូរស់នៅភូមិថ្មី សង្កាត់
ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដថាក្រោយពីមានការឃាត់ខ្លួននិងសួរនាំរួចមកជនសង្ស័យ
ទាំងពីរនាក់ និងវត្ថុតាង ត្រូវបាន សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ ប្រគល់ជូនទៅសមត្ថកិច្ចខណ្ឌ
ទួលគោក ដើម្បីចាត់ការ បន្ដ ទៀត និងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យពីរនាក់
ផ្សេងទៀត ដែលជាបក្ខ ពួកកំពុងរត់ គេចខ្លួន ជាមួយ និងម៉ូតូជនរង គ្រោះនោះ ៕





ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល