មិនត្រឹមតែជាផលិតករតន្ដ្រីដែលធ្លាប់ទទួលបានពានរង្វាន់ Grammy នោះទេ ប៉ុន្ដែលោក
Todd Ray ថែមទាំងត្រូវបានគេស្គាល់ថាជាបុរសដែលមានចំណូលចិត្តចម្លែក នោះគឺ
ប្រមូលទិញសត្វមានក្បាលច្រើនយកមកចិញ្ចឹម។

កូនអណ្ដើកក្បាលបី មានឈ្មោះថា Myrtle, Squirtle និង Thirdle របស់លោក Todd
កាលពីខែមករា ឆ្នាំ ២០១០ លោក Todd ត្រូវបានបញ្ជូលឈ្មោះទៅក្នុងបញ្ជីឯតទគ្គកម្ម
ពិភពលោកថាជាមនុស្សដែលមានសត្វក្បាលច្រើន ច្រើនបំផុតក្នុងពិភពលោក។ សត្វ
ចិញ្ចឹមដែលមានក្បាលច្រើនរបស់លោករួមមាន ២២ប្រភេទផ្សេងគ្នា ក្នុងនោះមានអណ្ដើក
ក្បាលបីដែលមានតែមួយក្នុងលោក មានឈ្មោះថា Myrtle, Squirtle និង Thirdle។

ពោះក្បាលពីរ
ថ្វីបើមានសត្វបង្កួយមួយដែលមានក្បាល ២ ជើង ៦ មានឈ្មោះថា Pancho និង Lefty
ដែលនឹងមានអាយុ ២ឆ្នាំនាខែឧសភាខាងមុខ ប៉ុន្ដែលោក Todd នៅតែមិនបោះបង់ឱកាស
ដើម្បីយកបានបង្កួយក្បាល ២ មួយក្បាលទៀត។ សមាជិកថ្មីនេះក៏ជាកូនបង្កួយក្បាល ២
ជើង ៦ មានឈ្មោះថា Jeckyl & Hyde ដោយឈ្មោះនេះត្រូវបានដាក់ទៅតាមតួអង្គក្នុង
ប្រលោមលោករឿង "Strange Case of Dr Jekyll and Mr Hyde" របស់អ្នកនិពន្ធ Robert
Louis Stevenson ។ បច្ចុប្បន្ន Jeckyl & Hyde ទើបមានអាយុ ៥ខែ តូចជាងច្រើនបើធៀប
នឹង Pancho & Lefty ។

បង្កួយក្បាល ២ Pancho & Lefty
បង្កួយតូចនេះទើបបានចាប់កំណើតនៅ San Diego ហើយលោក Todd ក៏បានទាក់ទង
ជាមួយម្ចាស់របស់វាដើម្បីទិញ Jeckyl & Hyde យកមកចិញ្ចឹម ពេលដែលវាមានអាយុ
៣ខែ។

កូនបង្កួយក្បាល ២ សមាជិកថ្មីរបស់ Todd ទើបមានអាយុ ៥ខែ
កាលពីខែឧសភា ឆ្នាំ ២០១០ លោក Todd បានចំណាយប្រាក់ ៥.០០០ដុល្លារ ដើម្បីទិញ
Panch & Lefty។ លោក Todd មានមោទនភាពខ្លាំងណាស់នៅពេលគាត់អាចចិញ្ចឹមសត្វ
ក្បាលច្រើនអោយរស់បានយូរ ខណៈដែលអ្នកដទៃអាចចិញ្ចឹមបានត្រឹមតែរយៈពេល
ប្រហែលមួយខែ។ លោកថ្លែងថា សត្វមានក្បាលច្រើនគឺតែងតែមានអាថ៌កំបាំងរបស់វា។

អណ្ដើរ ២ក្បាល មានក្បាល ២ ដូចគ្នា
សូម្បីតែពពែក្បាលពីរក៏បុរសនេះមានដែរ