មិនត្រឹមតែរស់នៅក្នុងផ្ទះដែលធ្វើអំពីឥដ្ឋ និងស៊ីម៉ង់ប៉ុណ្ណោះទេ តែ មនុស្សក៏អាចរស់នៅក្នុងផ្ទះ
ដែលធ្វើអំពីវត្ថុធាតុដែលគេបោះចោល ឬពាងស្រាចាស់ៗផងដែរ។
ដំបូលរបស់ផ្ទះមួយខ្នង នៅ Abuja នៃប្រទេស នីហ្សេរីយ៉ា ត្រូវបានសាងសង់ជារូបរាងយន្ដហោះ។
ម្ចាស់ផ្ទះនេះ មានឈ្មោះថា Jammal ឱ្យដឹងថា ផ្ទះនេះ គឺជាអំណោយសម្រាប់ប្រពន្ធរបស់គាត់
ឈ្មោះ Liza ព្រោះថា អ្នកស្រីចូលចិត្តដើរទេសចរណ៍ខ្លាំងណាស់។
Hellodome ជាផ្ទះប្រមូលថាមពលព្រះអាទិត្យមួយ នៅក្បែរតំបន់ Strasbourg ភាគខាងត្បូង
ប្រទេសបារាំង។ ផ្ទះនេះ មានរូបរាងដូចទៅនឹងនាឡេកាព្រះអាទិត្យ 3D ដែលត្រូវបានគេដាក់
ផ្អៀងមកម្ខាង។ នៅក្នុងរដូវក្ដៅ ផ្ទះនេះមិនត្រឹមតែមានសភាពត្រជាក់នោះទេ តែក៏ជាកន្លែងដ៏គួរ
ឱ្យចង់រស់នៅទៀតផង។ រីឯរដូវរងាវិញ កំដៅព្រះអាទិត្យ តែងជះចូលមកក្នុងតាមរយៈបង្អួច
ជួយឱ្យសីតុណ្ហភាពក្ដៅ ស្រួលរស់នៅ។
Liu Lingchao អាយុ ៣៨ឆ្នាំ បានយកផ្ទះទៅតាមខ្លួន និងដើរស្នាក់នៅស្ទើរគ្រប់កន្លែង លើដងផ្លូវ
មួយក្នុងប្រទេសចិន កាលពីឆ្នាំ ២០១៣។ កាលពី ៥ឆ្នាំមុន Liu Lingchao បានសម្រេចធ្វើដំណើរ
ដោយថ្មើរជើង ពី Shenzhen ទៅកាន់ Guangxi ដែលមានចម្ងាយ ជាង ៧០០គីឡូម៉ែត្រ ដោយ
ប្រើផ្ទះខ្ទមធ្វើអំពីថង់កៅស៊ូ និងដើមឫស្សី។
ផ្ទះនេះ ត្រូវបានសាងសង់ កាលពីឆ្នាំ ១៩៦៨ នៅលើថ្មមួយដុំ នៅកណ្ដាលទន្លេ Drina ភាគខាង
លិចទីរួមស្រុក Serbian , Bajina Basta នៃប្រទេសស៊េប៊ី។
នេះគឺជាផ្ទះមួយ ក្នុងចំណោមបណ្ដាញផ្ទះលើដើមឈើ ដែលត្រូវបានក្រុមហ៊ុន Natura Cabana
សាងសង់ឡើង ដើម្បីទុកជួលឱ្យអ្នកទេសចរណ៍។
មនុស្សប្រហែលជាង ៤០នាក់ មកពីប្រទេស ទួរគី និងប៊ុលហ្គារី រស់នៅក្នុងពាងស្រាចាស់ដែល
គេបោះបង់ចោល នៅក្នុងតំបន់ Socuellamos ភាគកណ្ដាលនៃប្រទេសអេស្ប៉ាញ។ ពូកគេមកទី
នេះ ដើម្បីស៊ីឈ្នួលបេះផ្លែឈើ ដែលមានរយៈពេល ២ខែរៀងរាល់ឆ្នាំ។
បុរសម្នាក់ឈរនៅក្បែរផ្ទះនេះ មានឈ្មោះថា Benito Hernandez គឺជាម្ចាស់ផ្ទះចម្លែកនេះ។ ផ្ទះ
នេះ ស្ថិតនៅក្នុងតំបន់ Coahuila ប្រទេសម៉ិកស៊ិក។ ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ លោកនឹង
គ្រួសារ រស់នៅក្នុងផ្ទះថ្មធម្មជាតិដ៏ធំមួយនេះ។
ផ្ទះដ៏តូច និងខ្ពស់មួយខ្នង ដែល “ជាប់” នៅចន្លោះអាគារពីរ នៅ Warsaw ប្រទេសប៉ូឡូញ គឺជា
កន្លែងស្នាក់នៅ ហូបចុក របស់អ្នកនិពន្ធជនជាតិអ៊ីស្រាអែល ឈ្មោះ Edgar Keret ។ ម្ចាស់ផ្ទះ
នេះ ឱ្យដឹងថា ផ្ទះនេះមានទទឹងមិនដល់ ១ម៉ែត្រនោះទេ ហើយវាគឺជាកន្លែងដែលគាត់យកធ្វើជា
ទីគោរពវិញ្ញាណក្ខន្ធពុកម្ដាយ ដែលបានស្លាប់ដោយសារការសម្លាប់រង្គាលជនជាតិជ្វីហ្វ ៦លាន
នាក់។
ផ្ទះដែលមានដំបូងចុះក្រោមនេះ ស្ថិតនៅក្នុងតំបន់ Krasnoyarsk ជាទីក្រុងមួយ នៅស៊ីបឺរី នៃ
ប្រទេសរុស្ស៊ី។ អ្វីដែលពិសេស នោះគឺថា អ្វីៗទាំងអស់ដែលនៅក្នុងផ្ទះនេះ សុទ្ធតែត្រូវបានគេ
ដាក់បញ្ច្រាស៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Business Insider