CamNews

តារា 

អ្នកគាំទ្ររបស់ EXO-M ចង់អារដៃសំលាប់ខ្លួន

ថ្មីៗនេះបន្ទាប់ពី ព្រឹត្តិការណ៍រញ្ជួយដីដ៏ខ្លាំង នៅខេត្ត ស៊ីឈាន់ ប្រទេសចិនកន្លងផុតទៅអ្នក
សារព័តមានរបស់តៃវ៉ាន់ បានបង្ហោះផ្សាយព័តមានមួយថា អ្នកគាំទ្ររបស់ EXO-M បានអារ
ដៃចង់សំលាប់ខ្លួន ដើម្បីសំដែងពីទឹកចិត្តស្រឡាញ់ ដល់ EXO-M បន្ទាប់ពីបានដឹងថាក្រុមជា
ទីពេញចិត្តរបស់ពួកគេ ទទួលរងការរិះគន់ ។



ការរិះគន់របស់មហាជនកើតឡើងដោយសារ តែក្រុម EXO-M មិនបានបញ្ចេញសេចក្តីក្រៀម
ក្រំ ឬ ការគោរពវិញ្ញាណខណ្ឌដល់ ជនរងគ្រោះនៃការរញ្ជួយដីឡើយ​ តែបែជាបន្តកម្មវិធីរបស់
ខ្លួន សប្បាយរីករាយទៅវិញ ។ កម្មវិធីនោះគឺជាកម្មវិធី ដែលធ្វើឡើយសំរាប់សមាជិកម្នាក់មាន
ឈ្មោះថា LuHan ។ អ្នកខ្លះនិយាយថាក្រុម EXO-M ឬ LuHan គួរតែស្លាប់ល្អជាង ដោយសារ
តែពាក្យប៉ុន្មានម៉ាត់នេះ ក៏បានធ្វើអោយអ្នកគាំទ្ររបស់គេ មានការខឹងសម្បារយ៉ាងខ្លាំង ហើយ
ឈានទៅដល់ការធ្វើរឿងឆ្កួត ដូចជាករណីនេះជាដើម ។ អ្នកគាំទ្រស្រីម្នាក់ បានបង្ហោះរូបដៃ
របស់ខ្លួនដែលមានឈាមហូរ ចេញពីស្នាមអារដៃរបស់គេហើយ និយាយថា បើសិនជាអ្នកចង់
អោយ EXO-M ស្លាប់ចឹងគេនឹងស្លាប់ ជំនួស EXO-M ចុះ ហើយក៏មានអ្នកគាំទ្រស្រីមួយចំនួន
ទៀតក៏និយាយដូចនេះដែរ ។



មតិមហាជនបាននិយាយថា ពួកគេមិនគួរណាធ្វើដល់ថ្នាក់នេះសោះ ពួកតារាទាំងនោះគ្មានអ្វី
ជាប់សាច់ឈាមជាមួយពួកគេសោះ ហេតុអី្វក៏ធ្វើដល់ថ្នាក់នេះ​ បើអាណាព្យាបាលរបស់ពួកគេ
ដឹង តើពួកគាត់មានអារម្មណ៍អាក្រក់យ៉ាងណាទៅ? មហាជនកំពុងមានការព្រួយបារម្ភជាខ្លាំង
ចំពោះទង្វើដ៏ងប់ងល់មួយនេះ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: exo-m star