CamNews

ភាពយន្ត 

រឿងតុក្កតា Barbie ត្រៀមខ្លួនថត ជាតួអង្គមនុស្សមែនទែន ក្នុងពេលឆាប់ៗនេះ

បន្ទាប់ពី តុក្កតា Barbie បានបង្ហាញខ្លួន អស់រយៈពេល ៥០ ឆ្នាំរួចមក ទីបំផុត Barbie ជិតបានថត ជាមួយនិង តួអង្គមនុស្សពិតៗ ជាកុនខ្នាតធំហើយ ។ មិនត្រឹមតែ ប៉ុណ្ណោះ យើងក៏មានឈ្មោះតារាៗ ដែលអាចនឹង ចូលសំដែងជា Barbie ទាំងនោះផងដែរ ។



ក្រុមហ៊ុន ផលិតភាពយន្ត ជាច្រើនបាន នាំគ្នាប្រជែងយក សិទ្ធិថតរឿងនេះ ជាយូរមកហើយ ដែល ពេលនេះ អ្នកឈ្នះគឺ ក្រុមហ៊ុន Sony ។ នៅក្នុងការឈ្នះ សិទ្ធិថតរឿងនេះ Sony មិនមែនចង់ថតរឿង តែម្តងនោះទេ តែក្រុមហ៊ុន បានដាក់គំរោង ថតរឿងនេះ ជាវគ្គ តៗគ្នាទៀតផង ។ សាច់រឿងនឹង ធ្វើ ការសរសេរ ដោយអ្នកនិពន្ធស្រី ដ៏ល្បី Jenny Bicks ដែលធ្លាប់មាន កេរ៍ឈ្មោះក្នុងការ សរសេរ រឿងដូចជា What A Girl Wants, Sex & The City ជាដើម ។


តួស្រីដែល នឹងចូលសំដែង ក្នុងរឿង Barbie នេះនៅមិនទាន់ បញ្ចេញនៅឡើយទេ តែយើងក៏មាន បញ្ជីដែល តារាស្រីល្បីៗជាច្រើន សាកសមនិង សំដែងក្នុងរឿងនេះ ៖

-Kate Upton ៖ ជាមួយនិង ដងខ្លួន ដ៏សិចស៊ីនិង សម្រស់ដ៏ស្រស់ស្អាត របស់នាង ទៀតនោះពិត ជាធ្វើអោយ នាងសាកសមនិង តួនៅក្នុងរឿង នេះខ្លាំងណាស់ ។



-Emma Stone ៖ សម្រស់របស់នាង ក៏មិនចាញ់ នារីផ្សេងដែរ ហើយតាមចរិត លក្ខណៈរបស់នាង Emma អាចដើរតួជា Barbie ដែលសុភាព​ រាបសារ ។



-Jennifer Lawrence ៖ ជាមួយនិង អង់អាចរបស់នាង នៅក្នុងរឿង The Hunger Games និងភាព បត់បែនរបស់នាងនោះ Jennifer ក៏ក្លាយជាសមាសភាព មួយដែលនឹងត្រូវគេ យកដើរផងដែរ ។



-Margot Robbie ៖ តារាស្រីវ័យ ២៣ ឆ្នាំដែល មានរាងសិចស៊ី តែក៏មានអត្តចរិត ចាស់ទុំ លាយឡំ និង ការសំដែង ផ្លាស់ប្តូរ ចរិតរបស់នាង យ៉ាងប៉ិនប្រសព្វ ។



-Taylor Swift ៖ ត្រូវបាន គេចាប់អារម្មណ៍ ឃើញសម្រស់របស់នាង នៅក្នុងបទ Tear Drop On My Guitar ដូចនេះ Taylor Swift ប្រហែលជាអាច ឈានជើងចូល រឿង Barbie នេះ ៕ 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star actress barbie sony hollywood