CamNews

ទូរស័ព្ទ 

Sony Xperia L1 ម៉ូដែលថ្មី ដាក់លក់ត្រឹមតែ $199 ប៉ុណ្ណោះ

ទូរស័ព្ទ​ម៉ូដែលចុង​ក្រោយ​បំផុត​នៃ​របស់​ ក្រុមហ៊ុន Sony គឺ​ Sony ​ Xperia L1 ដែលមាន​រូបរាង​ស្រស់​ឆើត​ឆាយ ភ្លឺ​រលោង ជាមួយ​នឹងជម្រើស​បីពណ៌គឺ ​ពណ៌​ស ខ្មៅ និង​ផ្កាឈូក ត្រូវ​បាន​ដាក់​លក់​ត្រឹម​តែ $199 ប៉ុណ្ណោះ។ ទូរស័ព្ទ​នេះ មាន​អេក្រង់​ 5.5 អ៊ីន ជាមួយ​នឹង​​ 720p display។ វា​ក៏​បាន​ប្រើ​ជាមួយ​នឹងCPU  MediaTek MT6737T quad-core processor ដែល​មាន​ RAM ចំនួន 2GB អង្គចងចាំ 16GB ដែល​អាច​បន្ថែម​រហូត​ដល់ 256GB។ សម្រាប់​កាមេរ៉ាក្រោយ គឺ​មាន​ទំហំ 13MP ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​ថត​រូប​ វីដេអូ​បាន​ច្បាស់​ត្រជាក់​ភ្នែក ហើយ​កាមេរ៉ា​មុខ​មាន​ទំហំ 5MP ផង​ដែរ។

អ្នក​អាច​ចាប់​ផ្តើម​កុម្ម៉ង់​ទូរស័ព្ទ​ម៉ូដែល​នេះ ពី Amazon ឬ Best Buy ត្រឹម​តែ​ $199​ ប៉ុណ្ណោះ៕

ប្រែសម្រួល៖ High

ប្រភព៖ Verge


Tags: smartphone sony xperia