ភ្នំពេញ ៖ សេចក្ដីរាយការណ៍ពីអាជ្ញាធរ ខណ្ឌចំការមន បានឱ្យដឹងជំហានដំបូងថា មន្ដ្រីរបស់ខ្លួន
បានទទួលព័ត៌មានថា មានប៊ីដុងមួយ ដែលបានផ្លុងចោលនៅជិតវិមានរដ្ឋសភា ដោយនៅក្នុងប៊ី
ដុងនោះ មានជាតិម្សៅ ដែលគេសង្ស័យថា ម្សៅមានជាតិផ្ទុះ ។ សមត្ថកិច្ចពាក់ព័ន្ធបានធ្វើដំណើរ
ទៅដល់ កន្លែងកើតហេតុនោះហើយ ដើម្បីពិនិត្យស្វែងរកការពិតថា តើម្សៅនោះ ជាប្រភេទម្សៅ
ធម្មតាឬម្សៅមានជាតិផ្ទុះ ។
មន្ដ្រីខណ្ឌចំការមន ដែលនិយាយក្នុង លក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់មជ្ឈ មណ្ឌលព័ត៌
មានដើមអម្ពិលឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃសុក្រទី១៣ ខែកញ្ញា នេះថា បុគ្គលិកថែសួន របស់ខណ្ឌ
ចំការមន ត្រូវបានក្មេងរើសអេតចាយម្នាក់ បានទៅរាយការណ៍ប្រាប់ពួកគេថា ក្មេងនោះ បានប្រទះ
ឃើញប៊ីដុងមួយ ដោយនៅក្នុងនោះមានផ្ទុះម្សៅ ប៉ុន្ដែមិនបានប្រាប់ថា ម្សៅយ៉ាងម៉េចទេ ។
ក្រុមអ្នកថែសួន ក៏បានទៅពិនិត្យ ហើយបានឃើញម្សៅដូចក្មេងរើសអេតចាយនោះប្រាប់មែន រួច
ហើយពួកគេក៏បានរាយការណ៍មកថ្នាក់ខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធ ។ ឥឡូវនេះ មន្ដ្រីពាក់ព័ន្ធ ក៏
ដូចជាកម្លាំងមានសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុ ហើយកំពុងពិនិត្យទៅលើម្សៅនោះ ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ព្យាយាម ធ្វើសេចក្ដីរាយការណ៍បន្ថែមទៀតនៅពេលក្រោយ ៕
ព័ត៌មាន គួរឲ្យចាប់អារម្មណ៍ ផ្សេងទៀតៈ
- នារីវ័យក្មេងម្នាក់ បើកម៉ូតូលឿនពេក ជ្រុលបុកគំរបលូទឹក ដួលបាក់ ក ស្លាប់
- ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ
- Omar: "ខ្ញុំមិនដែលធ្លាប់ ត្រូវបាននិរទេសខ្លួនចេញពីប្រទេស ព្រោះតែសង្ហាខ្លាំងនោះទេ
- កូនក្រមុំអាយុ ៨ឆ្នាំ ស្លាប់ក្នុងរាត្រីទឹកឃ្មុំ ព្រោះហូរឈាមខ្លាំងពេក
- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ
iPhone 5S បានដែរ?
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល