(ស៊ីដនី)៖ បុរសជនជាតិអូស្ត្រាលីម្នាក់នេះ បានរងរបួសភ្លៅខាងស្ដាំយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី iPhone 6 របស់គាត់ផ្ទុះឆេះឡើង ខណៈពេលកំពុងជិះកង់ហាត់ប្រាណ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា។
លោក Gareth Clear វ័យ ៣៦ឆ្នាំ រស់នៅក្នុងតំបន់ Bondi បានរងរបួសកាលពីល្ងាចថ្ងៃអាទិត្យ ខណៈពេលលោកកំពុងជិះកង់ហាត់ប្រាណ ដោយ iPhone 6 នោះលោកទើបតែទិញបាន ៦ខែប៉ុណ្ណោះ។ លោក Gareth បានបញ្ជាក់ថា ជាដំបូង លោកទទួលបានអារម្មណ៍មួយថា ដូចជាមានផ្សែងហុយចេញពីក្នុងហោប៉ាវរបស់លោក បន្ទាប់មកក៏ផ្ទុះឆេះតែម្ដង។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រុមហ៊ុន Apple បានឲ្យដឹងថា នៅពេលនេះក្រុមហ៊ុនកំពុងតែធ្វើការស៊ើបអង្កេត ដើម្បីសិក្សាឲ្យច្បាស់ពីមូលហេតុ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង