ប្លែកៗ ៖ ម្តាយនៅលីវ ម្នាក់មានឈ្មោះថា Ma Zhiqiu ត្រូវបានបង្ខំចិត្តឈប់ពី ការងាររបស់នាង បន្ទាប់ពីបាន ផ្តល់កំណើតដល់ កូនភ្លោះ ២ នាក់ដែល ម្នាក់មានឈ្មោះថា លោក Zhang Hangjun អាយុ ២១ ឆ្នាំនិង លោក Zhang Yuanjun ២១ ដូចគ្នា ។
ក្មេងប្រុស ទាំងពីរនេះ មានបញ្ហា ខាងផ្នែកស្មារតីនិង ជំងឺ កង្វះខាតកំណើនប្រព័ន្ធខួរ ដូច្នេះ ពួកគេត្រូវការ ការថែទាំយ៉ាងដិតដល់ ។
គួររំលឹកឲ្យដឹងថា អ្នកស្រី Ma បន្ទាប់ពីបានលែងលះ ប្តីរបស់នាង ប្តីរបស់គាត់បានបាក់ទឹកចិត្តយ៉ាងខ្លាំងដោយសារតែបញ្ហានេះ ប៉ុន្តែ អ្នកស្រី Ma នៅតែត្រូវបានចាកចេញ ដើម្បីចិញ្ចឹម កូនៗរបស់គាត់ ដោយខ្លួនឯង។
ចាប់តាំងពីពេលនោះមក គាត់បាន តស៊ូយ៉ាងខ្លាំង ក្នុងនាមជាអ្នករកសុី ចិញ្ចឹមគ្រួសារ មិនតែប៉ុណ្ណោះទេ គាត់ថែមទាំងបាន ដើរតួជាគ្រូពេទ្យ ដើម្បីមើលថែ កូនរបស់គាត់ថែមទៀតផង ដែលពួកគេមានទៅលំនៅឯ ទីក្រុង Shanyang នៅភាគឦសាន របស់ប្រទេសចិន ខេត្ត Liaoning ។
អ្នកស្រី Ma ដែលជាម្តាយបាននិយាយថា នាងអាចមើលថែ កូនៗរបស់នាង ដោយគ្មានការសោកស្តាយនោះទេ ។
នាងបាននិយាយបន្ថែមទៀតថា កូនប្រុសច្បង Hanguin មានជំងឺធ្ងន់ធ្ងរណាស់ គឺជំងឺពិការខួរក្បាលនិង មិនអាចធ្វើអ្វីមួយ ឬ ផ្លាស់ប្តូរលំនឹង ដោយខ្លួនឯងបានទេ ។
ប៉ុន្តែ សំណាងល្អ Yuanjun មើលទៅ បន្តិចទៀតគាត់ប្រាកដ ជាអាចជួយសម្រួល ការងារខ្ញុំបាន ។
ក្មេងប្រុស ទាំងពីរនេះគឺ ស្រស់ស្អាតខ្លាំងណាស់ ហើយខ្ញុំ មិនសោកស្តាយ អ្វីទាំងអស់ ក្នុងការចិញ្ចឹម ពួកគេ ។
Yuanjun គឺជាតារាចម្រៀង ដែលមានអំណោយទាន ហើយឥឡូវនេះ បានចូលរួម ការប្រកួតប្រជែង នៅទូទាំងប្រទេសនិង បានឈ្នះពានរង្វាន់ ជាច្រើនសម្រាប់ ការសម្តែងរបស់គាត់ ហើយគាត់បានច្រៀង ចម្រៀងតាមបែប បុរាណ អ៊ីតាលី និង រុស្ស៊ី។
ហើយគាត់ថែមទាំងជា គឺជាអ្នកលេង ព្យាណូមួយរូប ដែលមានអ្នកចាប់អារម្មណ៍ ជាច្រើន ហើយ មិនបានគិតប្រាក់ ពីអ្នកទស្សនាទេ ។
សូម្បីតែ គ្រូក៍បាន បរិច្ចាក ព្យាណូមួយ ទុកសម្រាប់ឲ្យគាត់ អនុវត្តនៅផ្ទះដែរ ។
ពេលដែលមិនបាន លេងព្យាណូ ឬ ច្រៀង Yuanjun បានជួយម្តាយរបស់គាត់ មើលថែទាំ កិច្ចការនៅជុំវិញផ្ទះនិង មើលថែទាំ បងប្រុសរបស់គាត់ ។
អ្នកស្រី Ma បាននិយាយថា ខ្ញុំបានបង្រៀន គាត់ពីរបៀប ដើម្បីថែទាំ បងប្រុសរបស់លោក ពីព្រោះខ្ញុំដឹងថា ខ្ញុំនឹងមិនអាច រស់នៅជាមួយ ពួកគេ ជារៀងរហូតឡើយ ។
ខ្ញុំសង្ឃឹមថាគាត់ នឹងមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីអាចថែទាំ ខ្លួនឯងនិង Hanguin បាន។
រឿងរបស់អ្នកទាំង ៣ នេះចាប់យកដួងចិត្ត អ្នកនៅក្នុងប្រទេសនេះជាមួយ នឹងមនុស្សជាច្រើន ដែលបានសរសើរ ពួកគាត់ដែលមានការ តស៊ូយ៉ាងមហិមា ជាពិសេសស្រ្តីដែលជាម្តាយពិតជាមាន ការអត់ធ្មត់ខ្លាំងមែនទេ ចំពោះរឿងនេះ ប្រជាជនជា ថែមទាំងបានសរសើរ មិនដាច់ពីមាត់ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបាន ធ្វើការផ្សព្វផ្សាយ អំពីរឿងនេះ ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ dailystar