CamNews

ព័ត៌មានអន្តរជាតិ 

ចិនចាប់ផ្ដើមសាងសង់ នាវាផ្ទុកយន្ដហោះ ទីពីរ

ប្រទេសចិនទើបចាប់ផ្ដើមដំណើរការសាងសង់នាវាផ្ទុកយន្ដហោះទីពីរ ក្នុងចំណោម ៤គ្រឿង ទៅ តាមគម្រោងការរបស់ខ្លួន ក្នុងកំពង់ផែមួយនៅភាគឦសានប្រទេស។

Liaoning គឺជានាវាផ្ទុកយន្ដហោះដំបូងរបស់​ប្រទេស​ចិន ត្រូវបានកែលំអឡើងវិញ បន្ទាប់ពីទិញ
យក ពីប្រទេស  Ukraine ។


នាវាផ្ទុកយន្ដហោះមួយនេះ កំពុងត្រូវបានសាងសង់ នៅកំពង់ផែន Dalian​   ភាគឦសានប្រទេស
ចិន ហើយនឹងត្រូវចំណាយពេល ៦ឆ្នាំ ទើបរួចរាល់ នេះបើតាមទំព័រ AFP    ដកស្រង់សំដីរបស់
លោក Wang Min លេខាបក្សខែត្រ Liaoning ។ លោក Wang Min ថ្លែងថា នាវាដឹកយន្ដហោះចំនួន​ពីរគ្រឿងផ្សេងទៀត កំពុងរង់ចាំការសាងសង់ ហើយថា  ក្រុងកំពង់ផែ Dalian   ក៏កំពុងសាងសង់
នាវាចម្បាំង 052D ទំនើបបំផុតចំនួនពីរគ្រឿងផងដែរ។

ទំព័រ South China Morning Post នេះគឺជាលើកដំបូងដែលមន្ដ្រីជាន់ខ្ពស់ចិនម្នាក់ បានទទួលស្គាល់​អំពីព័ត៌មាននៃការសាងសង់នាវាផ្ទុកយន្ដហោះទីពីរ ដែលធ្វើឡើងក្នុងពេលតែមួយ និងទីកន្លែងតែ
មួយ។ ចំណែកក្រសួងការពារជាតិចិន នៅតែស្ងៀមស្ថាត់ចំពោះគម្រោងនេះ។

Liaoning ដែលជានាវាផ្ទុកយន្ដហោះដំបូងរបស់ចិន ត្រូវបានរៀបចំកែលំអឡើងវិញ រួចរាល់ កាល
ពីខែ​កញ្ញា​ ឆ្នាំ ២០១២ ដែលជាដំណាក់កាលមួយដ៏សំខាន់ បង្ហាញអំពីការរីកចម្រើនយ៉ាងខ្លាំងក្លា ផ្នែលយោធារបស់ប្រទេសចិន។

នៅពេល Liaoning បានចាប់ផ្ដើមដំណើរការ ក្រុងប៉េកាំង និងក្រុង Tokyo កំពុងតែស្ថិតក្នុងស្ថាន​ភាពប្រទាញប្រទង់គ្នា ដណ្ដើមយកប្រជុំកោះ Senkaku នៅសមុទ្រចិនខាងកើត។ កាលពីដើមខែ
នេះ ទំព័រសារព័ត៌មានជប៉ុនមួយបានចុះផ្សាយថា ចិន កំពុងធ្វើការកែប្រែរចនាសម្ព័ន្ធយោធា ដើម្បី​បង្កើនអំណាចជាយុទ្ធសាស្ដ្រ និងការពារផលប្រយោជន៍ និងអំណាច   ទាំងនៅលើអាកាស និង
សមុទ្រ។


គួររំឭកថា នាវាផ្ទុកយន្ដហោះ Liaoning បានចាប់ផ្ដើមបេសកកម្មដំបូងរបស់ខ្លួន នៅសមុទ្រចិន
ខាងត្បូង កាលពីខែមករា។ បេសកកម្មនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានឧបទ្ទវហេតុមួយកាល
ពីខែធ្នូ ដែលពេលនោះ នាវាចម្បាំងអាមេរិក ត្រូវបង្ខំចិត្តគេចចេញពីការប៉ះទង្គិចមួយ ជាមួយនាវា​ចម្បាំងចិន។ ហេតុការណ៍នេះ បានធ្វើឱ្យក្រុង Washington ចោទប្រកាន់ថា   ចិនមានបំណងបង្ក
ជម្លោះ ប៉ុន្ដែក្រុងប៉េកាំង បានទាត់ចោលការចោទប្រកាន់នេះ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

យ៉ាងហោច បាតុករ ២៨ នាក់ របួស ក្រោយមានករណី បំផ្ទុះគ្រាប់បែក ចូលទៅក្នុងក្បួនដង្ហែ

ក្មេងស្រីអាយុ ០៤ឆ្នាំ បាញ់ក្មេងប្រុសអាយុ ០៤ស្លាប់ នៅអាម៉េរិក



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CN/AFP


Tags: China Senkaku second aircraft carrier Liaoning