CamNews

តារា 

នាង Warattaya និងមិត្តប្រុសរូបសង្ហា បង្ហើបរឿងមង្គលការ ខណៈឆ្នាំថ្មី កាន់តែខិតជិតមកដល់

ថៃ ៖ កាលពីពេលថ្មីៗនេះ នាង Warattaya nilkuha បានបើកបង្ហាញផលិតផលផ្ទាល់ខ្លួនរបស់នាង ដែលមានឈ្មោះថា Viv Skin ហើយមិត្តប្រុសរូបសង្ហារបស់នាងគឺ លោក Put Puttichai ក៏បានចូលរួមផងដែរ ។ 

នាង Warattaya nilkuha ថា អនាគតស្វាមីរបស់នាងមានគំរោងចង់ទិញអាគារមួយដើម្បីបង្កើតក្រុមហ៊ុននៅក្បែរការិយាល័យរបស់នាង ដូច្នេះនៅពេលដែលពួកគេរៀបការរួច ងាយស្រួលជិះមកធ្វើការជាមួយគ្នា ក្នុងផ្លូវតែមួយជាមួយគ្នាតែម្តង ។ 

សម្រាប់ពិធីមង្គលការ លោក Put Puttichai និង​ Warattaya និយាយថា ពួកគេអាចនឹងយឺតយ៉ាវក្នុងការរៀបចំពិធី ព្រោះពេលនេះកំពុងតែមមាញឹកជាមួយនឹងការងារសិល្បៈផង និងមុខជំនួញផ្ទាល់ខ្លួនផង ។ 

គួរបញ្ជាក់ឲ្យដឹងថា ឪពុកម្តាយទាំងសងខាងរបស់គូស្នេហ៍តារាថៃមួយគូនេះ បានដឹងអំពីគម្រោងរៀបការនេះហើយ ប៉ុន្តែពួកគាត់នៅមិនទាន់នៅមិនទាន់អនុញ្ញិតរឿងចុះលិខិតអាពាហ៍ពិពាហ៍ជាផ្លូវការនៅឡើយទេ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: warattaya nilkuha put puttichai