ភ្នំពេញ៖ ថ្ងៃបើកបវេសនាកាលសម្រាប់ឆ្នាំសិក្សា ២០១៤-២០១៥នេះ មិនបានប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែតុលា ដូចបណ្តាឆ្នាំកន្លងទៅនោះទេ គឺត្រូវលើកទៅធ្វើនៅថ្ងៃទី០១ ខែវិច្ឆិកា ជំនួសវិញ។
បើយោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនប្រធានមន្ទីរអប់រំរាជធានី ខេត្ត កាលពីថ្ងៃទី១៧ ខែកញ្ញា បានឲ្យដឹងថា មូលហេតុ នៃការលើកកាលបរិច្ឆេទបើកបវេសនកាលនេះ ដោយសារតែក្រសួងជាប់រវល់ រៀប ចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៤នេះ៕