ភ្នំពេញ៖ បុរសមិនទានស្គាល់អត្តសញ្ញាណម្នាក់ បានបើក រថយន្តទំនើបរបស់ខ្លួនទម្លុះចូលក្នុងបា-បារាំង «ឡឹ សាំង ហ្សក» ទាំងព្រឹក ធ្វើឲ្យសម្ភារៈជាច្រើននៅក្នុងបារងការខូចខាត តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួស នោះទេ។
ហេតុការណ៍បើករថយន្តបុកចូលបា-បារាំង ដែលគេសង្ស័យថា បណ្តាលមកពីអ្នកបើកបរមានការស្លន់ស្លោរនោះ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤នេះ ស្ថិតនៅតាមបណ្តោយផ្លូវ លេខ១៣៦ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសជាម្ចាស់រថយន្តដ៏ថ្មីសន្លាងមួយគ្រឿង ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-7971 បានបើករថយន្តចេញផ្ទះ ដែលស្ថិតនៅកន្លែងដែរនោះ បំណងចេញទៅធ្វើ ការ តែគេមិនដឹងថា ជនរងគ្រោះមានបញ្ហាអ្វីនោះទេ ស្រាប់បើករថយន្តស្ទុះទាំងកម្រោលបុកទម្លាយចូលទៅក្នុង បា-បារាំង «ឡឹ សាំង ហ្សក» តែម្តង។
ទោះបីជាយ៉ាងណាហេតុការណ៍ខាងលើ មិនបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ តែសម្ភារៈជាច្រើននៅក្នុងបា បានរងការខូចខាត។ ក្រោយកើតហេតុជនបង្ក និងម្ចាស់បា បានស្រុះស្រួលមូលមតិទូទាត់សំណងដោយសន្តិ វិធី៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល