CamNews

តារា 

ឌុច លីដា ជិះ​ឡាន​ដើរ​លេង​ ចូល​ហាង​ផឹកស៊ី​ជាមួយ​ស្រី​ដូចគ្នា

ភ្នំពេញ៖ តារាសម្តែងមុខឆ្នាស់ កញ្ញា ឌុច លីដា មួយរយៈចុងក្រោយនេះ មហាជនមិនសូវ បាន
ឃើញវត្តមាន របស់នាង សម្តែងនៅក្នុងខារ៉ាអូខេ បទចម្រៀង ដូចពេលមុនៗនោះទេ ។ បន្ទាប់ពី
លេចឮ ដំណឹងថា ស៊ីថ្លៃឈ្នួលខ្ពស់ កប់ពពក ក្នុងការសម្តែង បទចម្រៀងមួយបទៗ និងធ្វើឲ្យ
បណ្តាផលិតកម្មមួយចំនួន ពិបាកនឹងទាក់ទងនាងឲ្យ មកសម្តែង ។

ខណៈមិនសូវលេចមុខសម្តែង នៅក្នុងខារ៉ាអូខេ បទចម្រៀងដូចពេលមុន ស្រាប់តែថ្មីៗនេះស្រី
ស្រស់ សម្បូរមន្តស្នេហ៍ ឌុច លីដា ត្រូវបានប្រភព គួរឲ្យទុកចិត្តមួយ បង្ហើបប្រាប់គេហទំព័រ Look
ingTODAY ឲ្យដឹងថា ឌុច លីដា គេតែងតែ ឃើញនាងជិះឡាន ដើរលេង ជាមួយមនុស្សស្រី តែ
ពីរនាក់ នៅពេលយប់ ចូលហាងផឹកស៊ី ។ ជាក់ស្តែងកាលពេលថ្មីនេះ តារាសម្តែងដែលមាន ប្រ
ជាប្រិយភាព ឌុច លីដា បានចូលហាង ផឹកស៊ីមួយកន្លែង ដែលមានឈ្មោះថា “Apros pub” នៅម្តុំ
ទូលទំពូង ។

ប្រភពដដែលបាន បង្ហើបឲ្យដឹងទៀតថា កញ្ញា លីដា បានជិះរថយន្ត Corola ជាមួយនារីម្នាក់
ដែលមានវ័យស្របាលនាង និងស្លៀកពាក់បែបសិចស៊ី មិនធម្មតា បានចូលផឹកស៊ីតែពីរ នាក់
ប៉ុណ្ណោះ ។ ប៉ុន្តែដល់ពាក់កណ្តាលយប់ កញ្ញា លីដា ក៏បានឡើងរថយន្ត ទៅជាមួយនារី ដែល
ទៅជាមួយ នាងបាត់ទៅ ដោយមិនដឹងថា នាងសម្ដៅទៅផ្ទះ ឬទៅទីណានោះទេ។

ប្រភពបានបន្តថាកញ្ញា លីដា ទំនងមិនមានបំណង ចង់ទៅផឹកស៊ីនោះទេ នាងគ្រាន់តែទៅទីនោះ
ក្នុងបំណងរង់ចាំនរណាម្នាក់ តែប៉ុណ្ណោះ ព្រោះនៅពេល ដែលផឹកស៊ី នាងតែងតែមើលម៉ោង និង
ក្រឡេកទៅមុខ ទៅក្រោយរហូត ។ លុះមួយសន្ទុះក្រោយមក នាងក៏បានគិតលុយចេញទៅបាត់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ គេហទំព័រ LookingTODAY មិនអាចធ្វើការទាក់ទង សុំការស្រាយបំភ្លឺ ពីកញ្ញា
ឌុច លីដា បានទេ នៅថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៣នេះ ។ ប៉ុន្តែចំពោះរឿងនេះ គេហទំព័រ Looking
TODAY រង់ចាំទទួលស្វាគមន៍ជានិច្ច ចំពោះការចេញមុខ បកស្រាយពី កញ្ញា ឌុច លីដា ដើម្បីឲ្យ
មហាជនបាន ដឹងច្បាស់ពីរឿងខាងលើ និងកុំឲ្យមានការសង្ស័យលើ រូបនាងទៀត ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment duch lida