ភ្នំពេញៈ ក្រោយពីតារាកំប្លែង មានឈ្មោះបោះសំឡេង ល្បីគួរសមមួយរូប ប្រចាំក្រុមកំប្លែងនៅ
ស៊ីធីអិន នាយ តាក់ស៊ី បានពុលក្តាមប្រៃ ដល់ថ្នាក់ត្រូវបញ្ចូនទៅ សង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរ
ពេទ្រកាល់ម៉ែត្រ ធ្វើឲ្យក្រុមកំប្លែងរបស់លោក និងភរិយាជាទីស្រឡាញ់ មានការភ័យស្លន់ស្លោរ
រត់ជាន់ជើងគ្នា ប៉ុន្តែពេលលោកដឹងខ្លួនភ្លាម ក៏បង្ហាញពីការខ្លាចរអា ស្បថថាលែងហ៊ាន ញុំាក្តាម
ទៀតហើយ ព្រោះខ្លាចពុល ចូលពេទ្យម្ដងទៀត។
នាយ តាក់ស៊ី តារាសម្តែង បែបកំប្លុកកំប្លែង មានឈ្មោះ បោះសំឡេងគួរសមមួយរូប ប្រចាំស្ថានីយ
ទូរទស្សន៍ ស៊ីធីអិន បានប្រាប់ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៣នេះថា
លោកទើបតែចេញពី មន្ទីរពេទ្យបានជិត ១សប្តាហ៍ ហើយសម្រាប់ សុខភាពរបស់លោក ក៏មានស-
ភាពធូរ ស្រាលជាងមុនច្រើន ។ ទើបចេញពីមន្ទីរពេទ្យ ប្រញាប់ចូល ធ្វើការវិញភ្លាមៗ ព្រោះមិនចង់
ទុកការងារ ចោលច្រើនថ្ងៃ ។
នៅក្នុងនោះ តារាកំប្លែង មានជំងឺប្រចាំកាយរូបនេះ បានប្រាប់ពីដើមចម នៃការចូលមន្ទីរពេទ្យ
សង្គ្រោះបន្ទាន់នោះ ថា “ ដំបូងឡើយខ្ញុំមាន សុខភាពល្អធម្មតាទេ តែនៅពេលព្រឹក ខ្ញុំញុំាក្តាម
ប្រៃ រួចជិតដល់ពេលសម្តែង ខ្ញុំចាប់ផ្តើមវិលមុខរាក ចុកពោះ ដល់ថ្នាក់ទុនជង្គង់ ដើរលែងរួច ក៏
ត្រូវបាន ក្រុមការងារនៅទីនោះ បញ្ចូនខ្ញុំមក មន្ទីរពេទ្រភ្លាមៗតែម្តង។ គ្រាន់តែខ្ញុំដឹងខ្លួន ភ្លាមខ្ញុំ
មានអារម្មណ៍ថា ខ្លាចរអាមិនហ៊ានញុំា ក្តាមទៀតទេ រាងចាលហើយ... ” ។
តារាកំប្លែង នាយ តាក់ស៊ី ក៏បានបន្ថែមទៀតថា ការពុលនេះប្រហែល ជាបូករួមជាមួយ សុខភាព
របស់លោក មិនសូវល្អ ទើបមានបញ្ហា បែបនេះកើតឡើង ប៉ុន្តែទន្ទឹមនឹងគ្នានោះ លោកក៏សុំផ្តាំ ផ្ញើរ
ទៅដល់ ទស្សនិកជនផងដែរថា ដើម្បីថែរក្សា សុខភាពឲ្យល្អ គួរមានការប្រុងប្រយ័ត្ន ឲ្យបានច្រើន
មុនញុំាអ្វីមួយ ជៀសវាងការញុំាទៅ ពុលមានបញ្ហាសុខភាព ដូចរូបលោក ។
គួររំឭកផងដែរថា តារាកំប្លែង នាយ តាក់ស៊ី ត្រូវបានគេបញ្ជូនទៅ កាន់បន្ទប់សង្គ្រោះបន្ទាន់ នៅ
មន្ទីរពេទ្យកាល់ម៉ែត កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ក្រោយពេល តារាកំប្លែងរូបនេះ ពុលក្តាមប្រៃ
ជាអាហារពេលព្រឹក សម្រាប់ក្រុមគ្រួសារ។ ប៉ុន្តែពេលនេះ ស្ថានភាពជំងឺរបស់នាយ តាក់ស៊ី បាន
ធូស្បើយ ចេញពីមន្ទីរពេទ្យជិត ១សប្តាហ៍ហើយ នឹងក៏មានគម្រោង ចាប់ផ្តើមការងារឡើងវិញ
នៅសប្តាហ៍នេះ ៕
ដោយ ៖ Lookingtoday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល