CamNews

តារា 

តារាម៉ូដែលម្នាក់ អះអាងថា ឈ្នះការប្រកួតក្បាច់បាល់ Freestyle លើបុរស ៨០០ នាក់ហើយចង់សាកជាមួយ Messi ម្តង

កាលពីមួយ រយៈមុន មាននារីស្រីស្អាត តារាម៉ូដែលវ័យ ២៣ ឆ្នាំរបស់ អាហ្សង់ទីនម្នាក់បានធ្វើ អោយទស្សនិកជន ដែលគាំទ្រ វិស័យកីឡាបាល់ទាត់ ចាប់អារម្មណ៍ជាខ្លាំង ដែលថានាង ជានារី ស្រស់ស្អាតម្នាក់ តែអាចលេងក្បាច់បាល់ បានយ៉ាងស្ទាត់ជំនាញ ឡូយជាមនុស្សប្រុសទៀត ។



Fiorella Castillo គឺជាតារាម៉ូដែល ដ៏ស្រស់ស្អាតម្នាក់ ដែលថ្មីៗនេះ នាងត្រូវបានគេ ប្រទះឃើញ នៅឯឆ្នេរសមុទ្រ Ipanema ប្រទេសប្រេស៊ីល ។ នាងអះអាងថា តាំងតែពីនាង មកលេងប្រេស៊ីល នៅឆ្នេរខ្សាច់នេះ នាងបានបំបាក់ប្រុសៗ ដែលលេងក្បាច់បាល់ Freestyle ជាមួយនាងអស់ ៨០០ នាក់ហើយ ។ នៅក្នុងបទសំភាសន៍មួយ នាងបានអោយដឹងថា នាងចូលចិត្តឆ្នេរនេះណាស់ មិន ត្រឹមតែប៉ុណ្ណោះ ការដែលឈ្នះ Freestyle លើប្រុសៗ ៨០០ នាក់ទៀត កាន់តែធ្វើអោយនាងមាន អនុស្សាវរីយ៍ កាន់តែល្អមុនពេល ដែលនាងត្រលប់ទៅផ្ទះវិញ ។ នាងក៏បានប្រាប់ដែរថា នាង ស្វាគមន៍រាល់ អ្នកទាំងឡាយណា ដែលមានបំណងចង់ ប្រកួតជាមួយនាង ហើយបើបានប៉ះនិង Messi នោះកាន់តែល្អ ។

គួរបញ្ជាក់ផងដែរ Castillo បានធ្វើអោយ ទស្សនិកជន ចាប់អារម្មណ៍ជាលើកដំបូង កាលពីនាង ពាក់អាវ អាហ្សង់ទីនហើយ ពាក់ស្បែកជើងកែង ត្រិះបាល់យ៉ាងឡូយ ដែលទស្សនិកជនអាច ទស្សនានៅខាងក្រោម ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star model football brazil argentina fiorella castillo