CamNews

តារា 

G-Dragon គឺជាស្រី មែនឬមិនមែន?

អ្នកដែលបានទស្សនាបទចម្រៀង Crayon របស់ GD កាលពីម្សិលមិញនោះប្រហែលជាបាន
ឃើញឈុតឆាកហួសចិត្តមួយចំនួនហើយមើលទៅ ព្រោះក្នុងបទចម្រៀងនេះគឺគេឃើញមាន
ស្រីស្អាតម្នាក់ចូលមកសម្ដែង ដោយបានស្លៀករ៉ូបខ្លី ពណ៌ខ្មៅ ជាមួយស្បែកជើងកែងចោទនិង
ជើងស្រលូន ត្រគាគ និងចង្កេះសិចស៊ី ប៉ុន្តែដល់ពេលដែលបានឃើញមុខពិតប្រាកដនោះការ
ពិតទៅគឺជា G-Dragon សោះ!

ឈុតឆាកនេះមើលទៅវាដូចជាគួរអោយអស់សំណើចហើយ ក៏មានមនុស្សច្រើនណាស់ដែល
បានរិះគន់ថាវាជាឈុតខ្ទើយ។ ហើយមានមនុស្សជាច្រើនដែលជាអ្នកប្រើប្រាស់ Internet បាន
និយាយថា ពួកគេធ្លាប់ប្រាប់គ្រប់គ្នាមកហើយថា GD ជាស្រីតែគ្មាននរណាជឿ ទើបតែមកដល់
ពេលនេះទេទើប GD គេបង្ហាញរូបរាងពិត មួយឃ្លានេះអាចជាសម្ដីលេងសើចរបស់មនុស្សភាគ
ច្រើនក៏ថាបាន តែយ៉ាងណានេះគ្រាន់ជាការសម្ដែង ហើយតារារូបនេះគឺជាប្រុសទេ ទោះបីជារូប
រាងរបស់គេមើលពីក្រោយ ពេលស្លៀកពាក់ជាស្រី អាចធ្វើអោយប្រុសៗ ស្រក់ទឹកមាត់បានក្ដី។

ប៉ុន្តែដោយសារតែឈុតនេះហើយ ដែលធ្វើអោយបទចម្រៀងថ្មីរបស់គេកាន់តែមានប្រជាប្រិយ
ភាពមួយកម្រិតទៀត៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop


Tags: G-dragon kpop big bang gay