CamNews

តារា 

អតីតសមាជិកក្រុម U-KISS លោក Kibum​ គ្រោងចេញ Album ទោល

បន្ទាប់ពីចាកចេញពីក្រុម U-KISS មក Kibum មានការងាររវល់ជាខ្លាំងព្រោះលោកចាប់
អាជីបជាអ្នកជំនួញនឹង ជាតារាម៉ូដែល។ ចំពោះអាជីពម៉ូដែលលោកទទួលបានជោគជ័យ
ជាខ្លាំងនៅជប៉ុន រាល់ផលិតផលកែសំរស់ដែលលោកផ្សព្វផ្សាយគឺ សុទ្ធតែលក់ដាច់អស់
គ្មានសល់។



ខាងផលិតកម្មបានប្រាប់ថា បន្ទាប់ពី Kibum ចាកចេញពីក្រុម U-KISS ទោះបីជាគាត់រវល់
យ៉ាងណាក៏ដោយក៏គេខំប្រឹងប្រែងក្នុង Album ទោលរបស់លោកដែរ។ Album របស់ Kibum
គ្រោងនឹងចេញនៅចុងឆ្នាំនេះ៕ 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: kibum kpop ukiss solo album