CamNews

តារា 

មាន សូនីតា មិនសូវទទួល យកការសម្តែង ព្រោះជាប់ដៃ សិក្សា

ភ្នំពេញ៖  តារាសម្តែងស្រីធ្មេញ ច្រពើស កញា មាន សូនីតា បន្ទាប់ពីបានដំណែង តួឯកជាលើក
ដំបូង ក្នុងរឿងភាគ ដែលបានចាក់បញ្ចាំង នៅក្នុងបណ្តាញស្ថានីយ ទូរទ្សន៍ប៉ុស្តិ៍ CTN " បេះដូង
អ្នកការពារ " រួចមក មួយរយៈនេះត្រូវបាន មហាជនមើលឃើញថា នាងហាក់ដូចជា យឺអ៊ុនឡើង
ក្រឺតៗ តែម្តង។ ជាងនេះទៅទៀត មានការលើកឡើងថា ការដែល មាន សូនីតា មានឱកាស
ចេញមុខមាត់ នៅតាមខ្សែរឿងដល់សព្វថ្ងៃនេះ  ក៏ព្រោះតែមានការពេញចិត្ត ពីសំណាក់អ្នកដឹក
នាំរឿង គឺអ្នកស្រី ពាន់ ភួងបុប្ផា។

ដោយឡែកមួយរយៈពេល ចុងក្រោយនេះ សន្ទុះនៃការចេញមុខ តាមរយៈការសម្តែងខ្សែ រឿង
របស់ស្រីស្រស់ មាន សូនីតា ហាក់មានភាពស្ងប់ស្ងាត់បន្តិច ។ ប៉ុន្តែវត្តមាននៃការដើរម៉ូដ នៅតាម
បណ្តាកម្មពិធី មួយចំនួនគេឧស្សាហ៍ ឃើញនាងលេចមុខ ជាញឹកញយ។
ជួបជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីវ័យក្មេង
រូបស្រស់ កញ្ញា មាន សូនីតា បានប្រាប់ថា បច្ចុប្បន្ននេះមានការមមាញឹក តែជាការដើរបង្ហាញម៉ូដ។
ចំណែកឯការសម្តែងនោះវិញ គឺមិនសូវមានការរវល់ខ្លាំងទេ។

តារាសម្តែងសាច់ខ្ចី នាង មាន សូនីតា បានបន្តថា មួយរយៈនេះ នាងមិនសូវបានទទួល យកការ
សម្តែងខ្សែភាពយន្ត នោះទេ ព្រោះដោយសារនាង ជាប់រវល់ជាមួយ ការសិក្សាច្រើនជាង។ ជា
មួយគ្នានេះតារាស្រីរូបនេះ បាននិយាយយ៉ាងខ្លីថា " សព្វថ្ងៃនេះក៏មានគេទាក់ទង ហៅដែរ តែខ្ញុំ
មិនទាន់សម្រេចចិត្ត ទទួលទេ"។

មាន សូនីតា ជាតារាស្រីដែលមាន រូបសម្រស់ស្រស់ស្អាត និង ជាតារាសម្តែងធ្លាប់ លេចធ្លោ
តាមរយៈ ខ្សែរឿងភាគ "បេះដូងអ្នកការពារ" ដែលបានចាក់បញ្ចាំង នៅទូរទ្សន៍ប៉ុស្តិ៍ CTN ។
តារាស្រីសាច់សខ្ចី មាន សូនីតា មុននេះបានគ្រងដំណែង ជាតួឯកចំនួន៣រឿង ជាប់ៗគ្នាំ មាន
ដូចជា រឿង បេះដូងអ្នកការពារ ,នាយឡប់ជំពប់ស្នេហ៍ និង រឿង អ្នកមានគុណ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: mean sonita entertainment khmer star