CamNews

ប្លែកៗ 

អ្នក​ទោស​ម្នាក់​ត្រូវ​បញ្ជូន ទៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ ខណៈ​លេប​ទូរស័ព្ទ​ចូល​ពោះ ព្រោះ​ចង់​លាក់​វា​ចូល

(អៀកឡង់)៖ អ្នកទោសម្នាក់នៅអៀកឡង់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ បន្ទាប់ពីជននោះសម្រេចចិត្ត លេបទូរស័ព្ទមួយគ្រឿងចូលពោះ បណ្តាលឲ្យកើតអាការៈក្អួតចង្អោរ អស់រយៈពេល៤ម៉ោង។

អ្នកទោសរូបនេះ មានអាយុ២៩ឆ្នាំមិនត្រូវ បានគេបញ្ជាក់​ឈ្មោះឲ្យដឹងទេ ហើយឆ្មាំគុក​និយាយថា ជននេះព្យាយាម ចង់យកទូរស័ព្ទចូលទៅក្នុងគុក ទើបសម្រេចចិត្តលេបវា ចូលពោះតែម្តង ប៉ុន្តែមិនយូរប៉ុន្មាន ក៏កើតមានអាការៈមិនស្រួល ក្នុងពោះ ហើយក្អួតចង្អោរយ៉ាងខ្លាំង ទើបពួកគេប្រញាប់បញ្ជូន​អ្នកទោសរូបនេះ មកកាន់មន្ទីរពេទ្យ Adelaide នៅ Dublin ហើយក្រុមគ្រូពេទ្យឆ្លុះ X-ray រកឃើញទូរស័ព្ទ ដ៏តូចមួយគ្រឿងជាប់ក្នុង​បំពង់អាហារ របស់អ្នកជំងឺ ដែលវាមាន​ប្រវែង២.៣អ៉ីញប៉ុណ្ណោះ។

អ្នកទោសរូបនេះ បានប្រាប់គ្រូពេទ្យថា ​ខ្លួនចង់យកទូរស័ព្ទចូលក្នុងគុក តែដោយខ្លាច​គេមិនអនុញ្ញាត ទើបសម្រេចចិត្តលេបវា ចូលពោះ ពេលនេះគ្រូពេទ្យ កំពុងធ្វើការវះកាត់ ដើម្បីយកវាចេញមកវិញ បន្ទាប់ពីគ្រូពេទ្យដែលបញ្ជូនទៅ ដំបូងមិនអាចយកទូរស័ព្ទចេញបាន៕



 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង



Tags: Unbelievable news