កំសាន្ត ៖ កាលពីពេលថ្មីៗនេះ បានលេចលឺពាក្យចចាមអារាមថា តារាសម្តែងថៃ លោក James ma កំពុងតែលួចទាក់ទងជាមួយនិងនារីម្នាក់ ប៉ុន្តែលោកបែរជាមិនចង់បញ្ចេញមុខមិត្តស្រីឲ្យមហាជនបានឃើញឡើយ ព្រោះក្លាយបាត់បង់ប្រជាប្រិយភាព នៅពេលដែល Fans ដឹងថា លោកកំពុងតែមានស្នេហា ។
ទោះបីជាយ៉ាងណាក៏ដោយចុះ តួប្រុសក្នុងរឿង "ស្អប់ព្រោះស្រលាញ់" រូបនេះ បានបដិសេធនៅព័ត៌មាននេះ ហើយលោកបានបញ្ជាក់ទៀតថា ប្រសិនបើលោកពិតជាមិត្តស្រីពិតមែន ខ្លួនពិតជាបង្ហាញឲ្យអ្នកគាំទ្របានដឹងជាមិនខាន ដោយគ្មានការលាក់បាំងអ្វីនោះទេ ។
តារាសម្តែងវ័យ ២៤ ឆ្នាំរូបនេះ ក៏បានលើកឡើងទៀតថា មិត្តភក្តិរបស់លោកបានណែនាំ មនុស្សស្រីម្នាក់ឲ្យលោកដែរ ប៉ុន្តែនៅទីបំផុត លោកនិងនារីម្នាក់នោះបានត្រឹមតែជាមិត្តនឹងគ្នាប៉ុណ្ណោះ ។ មិនត្រឹមតែប៉ុណ្ណោះទេ James ma ថែមទាំងនិយាយថា លោកពិតជាអាចរស់នៅបានដោយគ្មានមិត្តស្រី ព្រោះលោកមានការងារយ៉ាងច្រើនត្រូវធ្វើ ដូច្នេះហើយលោកគ្មានអារម្មណ៍ឯការនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews