CamNews

តារា 

ការពិតចឹងសោះបានជា James ma មិនព្រមប្រើនាមត្រកូលកូនមហាសេដ្ឋី!!

ថៃ ៖ មានមនុស្សភាគច្រើនបានស្គាល់តារាសម្តែងរូបនេះថា James Ma ប៉ុន្តែមនុស្សមួយចំនួនមិនបានដឹងទេថា ឈ្មោះពិតរបស់គាត់គឺ Assarasakorn ដែលជាកូនប្រុសម្នាក់ក្នុងគ្រួសារមួយកំពុងដំណើរការអាជីវកម្មនាំចេញនាំចូល និងអចលនទ្រព្យ ។

យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត តារាសម្តែងវ័យ ២៤ ឆ្នាំរូបនេះ បានសារភាពថា នៅពេលដែលចូលសិល្បៈដំបូង គឺមានមនុស្សភាគច្រើនបានស្គាល់ឈ្មោះពិតរបស់លោករួចមកហើយ ។ អ្នកគ្រប់គ្រងរបស់លោក James ma ដែលមានឈ្មោះថា A-Supachai ចង់ឲ្យមនុស្សភាគច្រើនចាំឈ្មោះលោកដោយងាយ ដូច្នេះហើយទើបលោកត្រូវបានផ្លាស់ប្តូរជាឈ្មោះ James Ma ជំនួសវិញ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ប្រភពដដែលបន្តទៀតថា ឈ្មោះថា Ma គឺជាឈ្មោះក្រុមគ្រួសារឪពុកមហាសេដ្ឋីរបស់លោក James ma ផ្ទាល់តែម្តង ។ មុនពេលប្តូរជាឈ្មោះ James ma ដែលប្រើប្រាស់នៅក្នុងវិស័យសិល្បៈថៃសព្វថ្ងៃនេះគឺ អ្នកគ្រប់គ្រងរបស់លោក ព្រមទាំងក្រុមគ្រួសារក៏បានយល់ស្របជាមួយនិងរឿងនេះផងដែរ ៕



ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ gossipstar


Tags: James ma