ថៃ ៖ នៅក្នុងពិធីក្រុងពាលីក្នុងរឿងថ្មីដែលមានចំណងជើងថា "Klin Gasalong" កំលោះសង្ហាដែលទើបតែបែកធ្លាយអត្តសញ្ញណថា ជាកូនប្រុសមហាសេដ្ឋីរូបនេះបានសារភាពថា ខ្លួនមិនទាន់មានម្ចាស់ចិត្តនៅឡើយនោះទេ បើទោះបីជាលោកមានរូបសង្ហា កូនអ្នកមាន ហើយមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យសិល្បៈក៏ដោយចុះ ។
តារាសម្តែងវ័យ ២៤ ឆ្នាំរូបនេះបានបន្ថែមប្រាប់អ្នកកាសែតថា ប្រសិនបើគាត់មានមិត្តស្រីពិតមែន គាត់នឹងបើកចំហរទំនាក់ទំនងស្នេហារបស់ខ្លួនជាសាធារណៈជាក់ជាមិនខានឡើយ ព្រោះវាគឺជារឿងល្អមួយដែលលោកមានស្នេហា ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត លោក James សារភាពថា ខ្លួនមានមិត្តភក្តិច្រើនណាស់ ទាំងជាតារាល្បី និងមនុស្សសាមញ្ញទូទៅ ហើយអ្នកទាំងអស់នោះគឺពិតជាមិត្តរបស់គាត់យ៉ាងពិតប្រាកដមែន ។ ចំណែកឯតារាសម្តែងស្រីៗដែលលោកបានស្គាល់ ភាគច្រើនពួកគេសុទ្ធតែមានមិត្តប្រុសរួចហើយ ។
តួប្រុសក្នុងរឿង "Rong Tao Kaang Sut Tai" រូបនេះបញ្ជាក់ទៀតថា ខ្លួននឹងមិនចំណាយពេលស្វែងរកស្នេហានោះទេ ព្រោះខ្លួនជឿជាក់ទៅលើជោគវាសនាដែលបានកំណត់ ។ ហើយប្រសិនបើវាគឺជាស្នេហ៍ពិត វានឹងមករកលោកដោយខ្លួនឯង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate