CamNews

តារា 

អ្នកគាំទ្ររបស់ Lee min ho ពិបាកចិត្តខ្លាំង ក្រោយលោកប្រកាសថ្ងៃចូល​បម្រើ​ទ័ព

ព័ត៌មានកំសាន្ត ៖ លោក Lee Min Ho បានបញ្ជាក់ជាផ្លូវការថា លោកនឹងត្រូវបានចូលបម្រើកងទ័ពក្នុងពេលក្នុងពេលខាងមុខនេះ ហើយក៏ជាដំណឹងដែលធ្វើឲ្យអ្នកគាំទ្រពិបាកចិត្តយ៉ាងខ្លាំងផងដែរ ។ 

តួប្រុសក្នុងរឿង "The Legend Of The Blue Sea" លោក Lee Min Ho នឹង​ចូល​បម្រើ​ទ័ព​នៅ​ថ្ងៃ​ទី​១២ ខែ​ ឧសភា​នេះ​ ។ ហើយ​នឹង​ចាប់​ផ្ដើម ការ​បម្រើ​​កាតព្វកិច្ច​​កង​ទ័ព​​របស់​​ខ្លួនដោយ​ធ្វើ​ជា​អ្នក​បម្រើ​សេវា​សង្គម​នៅ​តំបន់ Gangnam បន្ទាប់ពីអ្នកគ្រប់គ្រងបញ្ជាក់បានយ៉ាងច្បាស់ ។

គួរបញ្ជាក់ឲ្យដឹងថា មិត្តប្រុសរបស់នាង Suzy នឹង​ធ្វើ​ជា​អ្នក​បម្រើ​សេវាកម្ម​សង្គម​​ជា​ដំបូង​សិន​ មុន​ទៅ​ជំរំ ដោយ​សារ​តែ​របួស​ខ្លួនធ្លាប់មាន​របួស​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​មិន​ទាន់​ជា​ដាច់​ ជាមួយ​នឹង​លោក Jung Il Woo កាល​ពី​ឆ្នាំ​ ២០០៦ ។ របួស​នេះ​បាន​ធ្វើ​ឲ្យ​គេ​ដាក់​ឆ្អឹង​ដែក​ក្នុង​ជើង​ និង ព្រម​ទាំង​បាក់​ក​ជើង​ផង​ដែរ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Lee min ho Suzy Seoul South korea kpop