ថៃ ៖ នៅក្នុងកម្មវិធីកំសាន្តមួយ នាង Bella Ranee បានថ្លែងប្រាប់អំពីស្នាមថើបរបស់នាង នៅពេលថតខ្សែភាពយន្តជាមួយនិងកំលោះសង្ហា James jirayu ។ នៅក្នុងឈុតរៀបការ នៃរឿង Khun Chai Puttipat ដែលរឿងនេះត្រូវបានគេដឹងថា ចាក់ផ្សាយជាសាធារណៈ កាលពីឆ្នាំ ២០១៣ ។
តារាស្រីវ័យ ២៧ ឆ្នាំរូបនេះបានបន្ថែមទៀតថា មានអារម្មណ៍ថាអៀនខ្មាស់យ៉ាងច្រើន ព្រោះនៅកន្លែងថតមានមនុស្សច្រើន ចំណែកឯ James Jirayu មិនអាចជួយនាងបានទេ ព្រោះតារាប្រុសរូបនេះក៏មានការអៀនខ្មាស់ដែរ ។ ហើយបើនិយាយពីពេលនោះវិញ James Jirayu ត្រូវបានគេដឹងថា លោកទើបតែមានអាយុ ១៨ ឆ្នាំប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews