កូរ៉េ ៖ មានរឿងដ៏អស្ចារ្យមួយដែលអ្នកមិនបានដឹងអំពីអត្ថន័យនៃដើមណូអែល មួយដែលអ្នកគាំទ្របានធ្វើការផ្សាយបន្តផ្ទាល់ នៅក្នុងការប្រគុំតន្រ្តីរបស់ នាង Taeyeon ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ កន្លងទៅនេះ ។
តារាចម្រៀងវ័យ ២៨ ឆ្នាំរូបនេះ ភ្លាមៗនោះមិនទាន់ធ្វើការពន្យល់ទៅកាន់ Fans ថា ហេតុអ្វីបានជាដាក់ដើម Christmas នេះនៅលើឆាកនេះផង ក៏ធ្វើឲ្យអ្នកគាំទ្រយល់យ៉ាងច្បាស់ថា វាពិតជាមានន័យជ្រាលជ្រៅណាស់សម្រាប់នាង ។
ក្រោយមក មេក្រុម Girl Generation រូបនេះបានប្រាប់ទៅអ្នកគាំទ្ររបស់នាងថា "ខ្ញុំនឹងបានរក្សាដើមនេះអោយភ្លឺ ទោះបីជាមិនមែនជារដូវកាលរបស់វាក៏ដោយចុះ" ។
Taeyeon បន្តទៀតថា "កាលពីឆ្នាំមុន នាងបានទទួលកាដូដើម Christmas នេះ ពីមិត្តម្នាក់ដែលចាកចេញទៅកាន់ទីស្ងប់សុខរបស់គេ កាលពីពេលថ្មីៗនេះ" ។ ហើយទទ្ទឹមនឹងនេះផងដែរ Fans ក៏ដឹងដែរថា មិត្តម្នាក់ដែលនាងបានលើកឡើងនេះគឺ លោក Jonghyun ដែលទើបតែទទួលមរណភាព កាលពីថ្ងៃទី ១៨ ខែធ្នូ កន្លងទៅនេះ ។
ជាងនេះទៅទៀត Taeyeon បានច្រៀងបទ “This Christmas” នៅក្នុងការប្រគុំតន្រ្តីរបស់នាង ហើយពេលកំពុងតែច្រៀងបណ្តើរ តារាចម្រៀងកូរ៉េរូបនេះបានចោលភ្នែកទៅមើលដើមណូអែលនោះជាប់មិនដាក់ភ្នែកសោះ ។
កែវភ្នែកនិងទឹកមុខពេលច្រៀង បានបញ្ជាក់យ៉ាងច្បាស់អំពីអារម្មណ៍ទុក្ខព្រួយរបស់ Taeyeon ចំពោះការបាត់បង់ Jonghyun ក្នុងរយៈដ៏ខ្លី ។ ជាងនេះទៅទៀត ម្ចាស់បទ "Lonely" រូបនេះ ក៏បានថ្លែងអំណរគុណទៅដល់មិត្តរបស់នាង ហើយនិយាយថា "ខ្ញុំនឹងមិនទៅណាទេ ខ្ញុំនឹងបន្តច្រៀងបទចម្រៀងរបស់ Jonghyun ដែលជាស្នាដៃដែលពួកយើងសាងរួមគ្នា ដូច្នេះហើយគាត់នឹងមិនឯកោនោះទេ" ហើយភ្លាមៗនោះ Taeyeon ក៏បានសូមអោយអ្នកគាំទ្រលើកទឹកចិត្តនាងផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo